Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំ​ពើ​ល្អ​មិន​សាប​សូន្យ​ឡើយ ជា​អាទិ៍​និ​ស្សិត​ឆ្នាំ​ទី ៣ ម្នាក់ ព្រោះ​តែ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​ជី​វិត​បុរស​ចំ​ណាស់​តាម​ផ្លូវ​ចុង​ក្រោយ​នាង​ត្រូវ​បាន​ទទួ​ល​ផល​តប​ស្នង​យ៉ាង​សក្តិ​សម​… (​វី​ដេ​អូ​)

spot_img

នៅហ៊ីណាន ប្រទេសចិន មាននិស្សិតស្រីម្នាក់វ័យ ២១ឆ្នាំ កំពុងសិក្សាមហាវិទ្យាល័យពេទ្យឆ្នាំទី ៣ ។

ថ្ងៃមួយពេលនាងកំពុងកាន់ឯកសារសុំការងារធ្វើបន្ថែមអំឡុងពេលចុះធ្វើកម្មសិក្សានៅមន្ទីរពេទ្យប្រជាជនខេត្តហ៊ីយ៉ាន់ ស្រាប់តែ​ប្រទះ​ឃើញលោកតាម្នាក់បើក​ម៉ូតូកង់ ៣ បានដួលសន្លប់លើផ្លូវ ។

នាងពុំមានអល់អែកចិត្តបន្តិចឡើយ ដោយបានស្ទុះទៅដោយស្រែកបណ្តើរថា ៖ ខ្ញុំធ្លាប់រៀនពេទ្យ ទុកឲ្យខ្ញុំពិនិត្យគាត់មើល! ។ ពេល​ចូលកៀកបុរសចំណាស់ ​បានត្រឹមពោលដដែលៗថា “ខ្ញុំវិលមុខណាស់” ។ ក្រោយការពិនិត្យគួបផ្សំបទពិសោធន៍ខ្លះ និង​មេរៀន​ទៅ​សាលាផង នាងវាយ​តម្លៃ​ថា គាត់ឡើងសម្ពាធឈាម​ហើយ ហើយនាងក៏យកក្រណាត់មកកល់ក្បាល​រួចធ្វើចលនាជួយសង្គ្រោះ​ព្រម​ទាំង​និយាយសម្រួល​កុំ​ឲ្យ​តាចាស់ភ័យបារម្ភផង…។

១០នាទីក្រោយរថយន្តសង្គ្រោះក៏មកដល់ ។

នាងមានកង្វល់ខ្លះដែរ តែក៏មានការជឿជាក់លើអ្វីៗដែលខ្លួននេះទើបគ្រប់សកម្មភាពជួយសង្គ្រោះរបស់នាងប្រព្រឹត្តបាន​យ៉ាង​ល្អហើយ​ត្រឹមត្រូវ ។

ពេលនោះមានអ្នកមកចោមរោមមើលយកទូរស័ព្ទ តែសកម្មភាពទាំងនោះរួចបង្ហោះលើបណ្តាញសង្គម ។

ស្មានពុំដល់ថា ប្រធានមន្ទីរពេទ្យ ហ៊ីយ៉ាន់ ដែលកំពុងប្រកាសរើសបុគ្គលិក ហើយនាងកំពុងយក CV ទៅដាក់នោះបានមើលវីដេអូនេះ ព្រមទាំងសរសេរថា “ប្រសិននាងមានបំណងចូលធ្វើការនោះមន្ទីរពេទ្យនឹងទទួលយកភ្លាម ដោយពុំចាំបាច់ឆ្លងការប្រលងឡើយ!” ។

នាងក៏បានដឹងរឿងនេះតាមរយៈមិត្តភក្តិពិតជាត្រេកអរយ៉ាងខ្លាំង ។

ក្រោយការសម្ភាសន៍បន្ថែមរួចមកនាងទទួលបានការសម្រេចឲ្យចូលធ្វើការក្នុងក្របខណ្ឌមន្ទីរពេទ្យ បន្ទាប់ពីនាង​បញ្ចប់ការ​សិក្សា​វគ្គ​ពេទ្យ​មធ្យមនៅខែកក្កដា ៕ ចន្ទ្រា

spot_img
×