Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុណ្យ​ទន្លេ​ខេត្ត​កំពង់ឆ្នាំង ឃើញ​មាន​កំហុស​ពីរ​លើក​ហើយ ទី​១ បាក់​គ្រោងឆ្អឹង​ខ្លោងទ្វារ ទី 2 សរសេរ​ខុស​ឈ្មោះ​សម្ដេច​តេជោ​

spot_img

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង សូម​គោរព​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ជូនជ្រាប ពី​សេចក្តីបញ្ជាក់​ព័ត៌មាន​របស់​អ្នកនាំពាក្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​ពាក់ព័ន្ធ​អក្ខរាវិរុទ្ធ​ដែល​សរសេរ​ខុស​លើ​ផ្លាក​បដា​លើ​ឈ្មោះ​សម្ដេច​តេជោ ​ហ៊ុន​ សែន សំរាប់​អបអរ​ពិធីបុណ្យ​ទន្លេ​។​

​ស្លាក​បដា បាន​សរសេរ​មាន ខ្លឹមសារ​ថា “​សម្ដេច​តេជោ ហ៊ុន សែន បិតា​នយោបាយ​ឈ្នះ ឈ្នះ និង​ជា​ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា​” សម្រាប់​អបអរ​ពិធី​​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩ ​នៅខេត្ត​កំពង់ឆ្នាំង នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ។​

​ទោះ​យ៉ាងណា​ក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​របស់​មន្ទី​រទេស​ចរណ៍​ខេត្ត​កំពង់​ឆ្នាំ​ង ដែល​រួម​សហការ​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ឯកជន ធ្វើ​ស្លាក​បដា​ទូទាំង​ខេត្ត​កំពង់ឆ្នាំង នៃ​ពិធី​ប​ណ្យ​ទន្លេ​នេះ បាន​ទទួលស្គាល់ថា មាន​កំហុស​លើ​អក្ខរាវិរុទ្ធ ធ្វើឲ្យ​មាន​កំហុស​ខុសឆ្គង ហើយ​ក៏​សូម​អធ្យាស្រ័យ​ចំពោះ​សាធារណជន ហើយ​ថា​នឹង​ព្យ​យាម​កែលម្អ​នៅ​នូវ​រាល់​ចំណុច​ខុសឆ្គង​ខ្វះខាត​ទាំងនោះ​ឱ្យបាន​ល្អ​ប្រសើរ​ឡើង​វិញ​ ។​

​សូមបញ្ជាក់​ថា​បណ្ដាញ​សង្គម​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ថា​ធ្វើការ​ខ្ជីខ្ជារ​សូម្បី​ឈ្មោះ​ថ្នាក់ដឹកនាំ មាន​ពាក្យ​ពីរ​ម៉ាត់​ក៏​សរសេរ​ខុស​ដែរ តេ​ី​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យ៉ាង​ម៉េច​នឹង​កើត​ទៅ​???

ពី​ធី​បុណ្យ​ទន្លេ​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​លើក​ទី​៥​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥​ដល់​ថ្ងៃ​ទី​១៧​ខែ​មីនា ខាង​មុខ​ឆាប់ៗ​នេះ​គេ​រំពឹង​ទុក​ជាមុន​ថា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​និង​ដោយ​រលូន ប៉ុន្ដែ​បើ​យើង​ងាក​ក្រឡេក​មក​មើល​ការតុបតែង​លំអ​ផ្សេងៗ​ដូច​ជា​តាម​ក្លោងទ្វារ​ជា​ដើម​នោះ​យើង​ឃើញថា​អាជ្ញាធរ​ខេត្ត​នេះ​ហាក់ដូច​មាន​ភាព​ខ្ជីខ្ជា​ខ្លាំងណាស់ សូម្បី​តែ​ឈ្មោះ​ថ្នាក់ដឹកនាំ សម្ដេច​តេ​ជោន​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ក៏​គេ​សរសេរ​ខុស​ដែរ គឺ​បែរ​ជា​សរសេរ ថា សម្ដេច​តេជោ​ហ៊ុន សេន ទៅវិញ ។​

​គ្រប់ៗ​គ្នា​មិន​អាច​រំលង​បានឡើយ និង​ជា​ខ្លោងទ្វារ​ខ្នាត​ធំ​ទៀត​ផង ហេតុ​អី​ក៍​គេ​សរសេរ​ដោយ​មិន​យកចិត្តទុកដាក់​បែបនេះ​ទៅវិញ​។​

​ពាក្យស្លោក​ដែល​គេ​សរសេរ​នៅលើ​ក្លោងទ្វារ​នោះ មាន​ខ្លឹមសារ​ថា «​សម្ដេច​តេជោ ហ៊ុន សេន បិតា​នយោបាយ​ឈ្នះ​ឈ្នះ និង ជា​ស្ថាបនិក​សន្ដិភាព​នៅ​កម្ពុជា​» ពាក្យ​នេះ​ត្រូវបាន​គេ​សរសេរ​នៅលើ​ខ្លោងទ្វារ​នៅ​ពាក់កណ្ដាល​ផ្លូវ​តែម្ដង​។​

​មហាជន​បាន​រិះគន់ថា គេ​យល់​ថា​វា​ជា​កំហុស​បែប​អ​ចេតនា​មែនហើយ ប៉ុន្ដែ​ក៍វា​ស្ដែង​ចេញ​ពី​ភាព​ខ្ជីខ្ជា​របស់​ថ្នាក់ដឹកនាំ​ខេត្ត​នេះ​ដែរ ដែល​មិន​បាន​យកចិត្តទុកដាក់​លើ​កិច្ចការ​របស់​ខ្លួន​ដែលជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ពិធីបុណ្យ​នេះ​។​

​គេ​នៅ​ចាំបាន​ថា​កាលពី​ចាប់ផ្ដើម​តំឡើង​គ្រោងឆ្អឹង​ខ្លោងទ្វារ​មួយ​នេះ​មុនដំបូង​ធ្លាប់​បាន​រលំ​បាក់​សង្កត់​លើក​ម្មករ​រួច​ម្ដង​ហើយ​ដែល​កាលនោះ​ក៏​មាន​មហា​ជ​ ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​រួច​ម្ដង​មក​ហើយ​ដែរ លុះ​មកដល់ពេលនេះ​មិនទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​លេចចេញ​នូវ​រឿង​នេះ​មួយ​ទៀត​៕​ ​ដោយ​ ៖ កូឡាប​

 

spot_img
×