Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជម្ងឺ​ដែល​កំពុង​ព្យាបាល​រោគ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ព្រះនេតព្រះ ទទួល​ការសួរសុខទុក្ខ​និង​អំណោយ​កា​កាកបាទក្រហម​

spot_img

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ និវត្តិជន និង​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេតព្រះ ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​យកចិត្តទុកដាក់ សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​សប្ប​រសធម៌ នា​ថ្ងៃ​ទី​១៩​ធ្នូ​២០១៧​។​

លោក​លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ លោកឃូ ពៅ អភិបាលស្រុក​ព្រះនេតព្រះ និង​អភិបាលរង សប្បរ​ស់ជន​និង​ក្រុមការងារ​នាំ​អំណោយ​និង​ថវិការ​មួយ​ចំនូ​ន​ប្រគល់​ជូន​អ្នក​ជ​ម្ងី ៥០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​មួយ​នេះ​។​

​លោក​វេជ្ជបណ្ឌិត ភុំ បូរិន​សាក់ ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​ព្រះនេតព្រះ និយាយថា ៖ ក្នុង​ខែ​ធ្នូ​នេះ ដែល​ជា​រដូវ​ត្រជាក់ មន្ទីរពេទ្យ​ទទួល​អ្នក​ជម្ងឺ​មក​សម្រាក​ព្យាបាល​បាន​ចំនួន​៥០​នាក់ ក្នុងនោះ ៨០​ភាគរយ ជា​ជម្ងឺ​រលាក​ផ្លូវដង្ហើម លើ​មនុស្ស​ចាស់ និង​១០​ភាគរយ ជា​កុមារ​មាន​ជម្ងឺ​ផ្ដាសាយ​។ ក្រៅពីនោះ​មាន​អ្នក​ជម្ងឺរបេង​និង​ជម្ងឺ​ទូទៅ​។​

​លោក ភុំ បូរិន​សាក់ និយាយ​បន្តថា ​៖នៅក្នុង​មន្ទីរពេទ្យ​មិន​មាន​អ្នក​ជម្ងឺ​ឈឺធ្ងន់ធ្ងរ​នោះទេ​។​

​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គ​ណះ​កម្មា​ធិកា​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា : ក្នុង​នាម​រដ្ឋបាល​ខេត្ត ក៍​ដូចជា​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ។​ ​ពិសេស​ពលរដ្ឋ​ដែល​មាន​ជម្ងឺ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​នានា​ក្នុង​ខេត្ត ដូច​ក្នុង​ពេល​នេះ​ក្ម​រុកកា​រងារ​បាន​ចុះសួរសុខទុក្ខ អ្នក​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្រ​បាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​។​

​លោក​ផ្ដាំផ្ញើ​ផងដែរ​ចំពោះ​អ្នក​ជម្ងឺរ​ថែរក្សា​សុខភាព​ដោយ​ប្រត្តិ​ប​ត្រតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដោយ​រដូវ​នេះ​ជា​រដូវ​ត្រជាក់​ផង​នោះ ត្រូវ​ប្រយ័ត្នប្រយែង​អគ្គីភ័យ​កើតឡើង​បណ្ដាលមកពី​ការ​អាំង​ភ្លើង​ភ្លក់​។​

​នា​ឱកាស​នោះ​លោក លី​សារី បាន​ផ្ដល់​ជូន​មី​មួយ​ចំនួន​ដល់​ក្រុមគ្រូពេទ្យ និង​សំណូមពរ​អោយ​ថែរក្សា​អ្នក​ជម្ងឺ​អោយ​ដូច​សាច់ញាតិ​របស់​ខ្លួន​ដើម្បី​អោយ​អ្នក​ជម្ងឺ​ឆាប់​ជា​សះស្បើយ​ឡើងវិញ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×