Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​ដែល​សុទ្ធសឹង​ជា​មហាសេដ្ឋី​ល្បី​នៅ​ឥណ្ឌា រៀបចំ​មង្គលការ ៣យប់៣ថ្ងៃ នៅ​កោះ​ភូ​កុក ប្រទេស​វៀតណាម​… ដោយ​ជួល​យន្តហោះ​ខ្នាត​ធំ​២​គ្រឿង​សំរាប់​ដឹក​ភ្ញៀវ​ថែមទៀត​!

spot_img

​គេ​គ្រាន់តែ​ដឹងថា កូនកំលោះ​ក្រមុំ Rushang Shah និង Kaabia Grewal សុទ្ធតែជា​តួអង្គ​ល្បី ក្នុង​មជ្ឈដ្ឋាន​សេដ្ឋី​នៃ​ប្រទេស​ឥណ្ឌា ។​

​មង្គលការ​ដែលមាន​អ្នកចូលរួម​ពី ៥០០ ទៅ ៧០០ នាក់​នេះ ប្រព្រឹត្តទៅ​ពី​ភ្ញៀវ​ទាំងអស់ ត្រូវបាន​រៀបចំ​ឲ្យ​សម្រាក​នៅតាម​សណ្ឋាគារ​លំដាប់​ផ្កា​៥ ។​

​មង្គលកា​ររបស់​មហាសេដ្ឋី​ទាំងពីរ អូសបន្លាយ ៣ យប់ ៣ ថ្ងៃ នៅ​ភូ​កុក វា​ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ធំ​បំផុត​មួយ​សំរាប់​ឆ្នាំ​២០១៩ របស់​ឥណ្ឌា ។​

​គេ​បានដឹងថា អ្នក​ទាំងពីរ​ស្វែងយល់ចិត្ត​គ្នា​អស់កាល ២ ឆ្នាំ កន្លះ ទើប​សម្រេចចិត្ត​រៀបការ ។ កូនក្រមុំ​ត្រូវបាន​គេ​ស្គាល់​ច្រើន ខណៈ​កូនកំលោះ​ជា​មនុស្ស​ស្ងៀមស្ងាត់ ព្រោះ​គណនី Instagram របស់គាត់​មាន​អ្នកតាមដាន​តែ​ជិត ១០០០ នាក់ ប៉ុណ្ណោះ ។​

​គេ​ដឹង​បន្ថែមទៀតថា កូនកំលោះ Kaabia Grewal រួមជាមួយ​បងស្រី​បង្កើត​គឺជា​ថៅកែ​ក្រុមហ៊ុន​ត្បូង​ពេជ្រ​ធំ​មួយ​របស់​ឥណ្ឌា ។​

​យីហោ Grewal របស់​អ្នក​ទាំងពីរ​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ស​សូម្បី​តារា Bollywood ក៏​និយម​ចូលចិត្ត​ដែរ ។​

​អ្នក​កោះត្រល់ អូ​ហ៍​ច្រឡំ ភូ​កុក ពិតជា​មានសំណាង​ហ្ន៎​! ៕ ចន្ទ្រា​

spot_img
×