Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម​ ៖ ​សូម​បងប្អូន​កូនក្មួយ​សហការ​ទទួល ស្វាគមន៍ និង​ផ្ដល់​ព័ត៌មាន​មួយចំនួន ទៅ​តាម​ការសាកសួ​ររ​បស់​ក្រុមមន្ត្រី​ធ្វើ​ជំរឿន​

spot_img

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ខ្ញុំ និង​ភរិយា បាន​ទទួល​​ក្រុមមន្ត្រី​ធ្វើ​ជំរឿន​នៅ​គេហដ្ឋាន​របស់​ខ្ញុំ ។ កាលពី​ព្រឹក​ថ្ងៃទី 10 ខែ​មិនា​ឆ្នាំ 2019 លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញា បាន​ដឹកនាំ​ក្រុមមន្ត្រី ចុះ​ជំរឿន​នៅ​គេហដ្ឋន​សម្ដេច​ក្រឡាហោម​សខេង​។​

​បើ​តាមផេក ហ្វេ​សប៊ុក​ផ្លូវការ​​សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា​”​គ្រួសារ​ខ្ញុំ ក៏​ដូចគ្នា​នឹង​គ្រួសារ​បងប្អូន​ខ្មែរ​យើង និង​ប្រជាជន​ទូទៅ​ដែរ គឺ​យើង​ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុុម​មន្ត្រី​ជំរឿន​។​

​ការធ្វើជំរឿន​បានចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣​ខែ​មីនា ហើយ​នឹង​បន្ត​ដល់​ថ្ងៃ​ទី​១៣​ខែ​មីនា ឬ​អាច​បន្ថែម​ថ្ងៃ ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។​ ​ដូច្នេះ​សូម​បងប្អូន​កូនក្មួយ​សហការ​ទទួល ស្វាគមន៍ និង​ផ្ដល់​ព័ត៌មាន​មួយចំនួន​ទៅ​តាម​ការសាកសួរ​របស់​ក្រុមមន្ត្រី​ធ្វើ​ជំរឿន​។​ ​ក្រោយ​ការធ្វើជំរឿន យើង​នឹង​ដឹង​ថា​ប្រទេស​យើង​មាន​ប្រជាជន​ប៉ុន្មាន​នាក់ ហើយ​ទិន្នន័យ​នេះ​នឹង​ជួយ​ឲ្យ​យើង​ងាយស្រួល​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ​។​

​សូម​បងប្អូន​កូនក្មួយ​មាន​សុខភាព​ល្អ និង​សុភមង្គល សូម​ជូនពរ​ក្រុមមន្ត្រី​ជំរឿន​ទូទាំង​ប្រទេស​បំពេញការងារ​ទទួលបាន​ជោគជ័យ​”៕ ដោយ​ ៖ ​កូឡាប​

spot_img
×