Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាយ​អស់​លុយ ២៥.០០០ ដុល្លារ ជួសជុលផ្ទះ​ទើប​ទិញ​រួច ទើប​ដឹងថា លោក​ជួសជុល​ច្រឡំ​ផ្ទះ​! មាន​អ្វី​ក្រៅពី​ប្តឹង​ពួក​មន្ត្រី «​អន់​គុណភាព​»!

spot_img

​បុរស​ត្រកូល​គួ​ក អាយុ ២៣ ឆ្នាំ ទើប​ទិញ​អគារ​មួយ​ដែល​បច្ចុប្បន្ន ក្រោម​ការគ្រប់គ្រង​រប​ស់​សមត្ថកិច្ច (​រឹបអូស​ដេញថ្លៃ​) នៅ​ចុង​គីង ខេត្ត​ស៊ី​ជាំ​ង កាលពី​ចុងខែ​កញ្ញា ឆ្នាំទៅ​មិញ ។ លោក​បាន​ជួល​បាន​ឲ្យ​ជួសជុល​នៅ​ថ្ងៃទី​សីហា តុលា ហើយ​បាន​រួចរាល់​ដោយ​ចំណាយ​អស់ប្រាក់ ១៥០.០០០ យន់ (​ប្រមាណ ២៥.០០០ ដុល្លារ​) ។​

​នៅ​ថ្ងៃទី​២០ តុលា ស្រាប់តែ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​អគារ បានមក​ប្រាប់ថាៈ លោក​ជួសជុល​ច្រឡំ​ផ្ទះ​ហើយ​! ។ បុរស​នោះ​ថ្លើ​យ​ថាៈ ខ្ញុំ​ចុះកិច្ចសន្យា​ទិញ​អគារ​លេខ​២ ហើយ​នេះ​អគារ​លេខ​៤​ទេ ។ ហេតុអ្វី​សោរ​ដែល​ប្រគល់​ឲ្យ​ខ្ញុំៗ អាច​បើកទ្វា​ចូល​បាន ។​

​អ្នកគ្រប់គ្រង​ឆ្លើយ​ទាំង​ព្រងើយ​ថា មកពី​ច្រឡំ​សោរ យ៉ាងណា ក្នុងនាម​ជា​រដ្ឋអំណាច គេ​បាន​បិទ​ចរន្តទឹក​ភ្នែក​នៃ​អគារ​ទើប​ជួសជុល​រួច «​ថ្មីស្រឡាង​» ក្នុងពេលដែល​លោក គួ​ក យំ​លែងចេញ មានតែ​ឱប​ឯកសារ​ដើរ​ប្តឹង​ប៉ុណ្ណោះ ។​

​ប្រយ័ត្ន​ណា​! អ្វីៗ​ក៏ដោយ​ត្រូវ​ត្រួតពិនិត្យ​ពិ​ច្ច័​យ​ឲ្យ​មាន​ទែន ព្រោះ​ពលរដ្ឋ​ពិបាក «​ឈ្នះ​» រដ្ឋអំណាច​ណាស់ ។ ម្យ៉ាងទៀត អំឡុង​ពេលនោះ តើ​ម្ចាស់ផ្ទះ​រូបនេះ​ត្រូវ​ទៅ​ស្នាក់​នៅឯណា ក្នុងពេលដែល​ការ​ប្តឹងផ្តល់​ទាមទារ​ពេលវេលា​វែង ព្រោះ​ឆ្លងកាត់​… ៣ សាលា​ឯណោះ ៕ ចន្ទ្រា​

spot_img
×