Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​តូប​លក់​គ្រឿងទេស អស់​ ៧ ​តូប ដោយសារ​មូលហេតុ គឺឆ្លង​ចរន្តអគ្គិសនី​

spot_img

​រាជធានី​ភ្នំពេញ​ ៖ របាយការណ៍​របស់​នា​យក​ដ្ឋា​ន​នគរបាល​បង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ អគ្គស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នៅ​​វេលា​ម៉ោង​ ៥ និង ៤០​ នាទី ទៀបភ្លឺ​ថ្ងៃ អាទិត្យ​ ៥ ​កើត ​ខែផល្គុន ​ឆ្នាំច​ សំរឹទ្ធ​ស័ក ​ព​.​ស ​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​១០​ ខែ​មិនា​ ឆ្នាំ ២០១៩ ។ មាន​ករណី​អគ្គីភ័យ​ឆេះ​ឃ្លាំង​លក់​ឥ​វ៉ាន់​ចាប់ហួយ​មួយ​កន្លែង​អស់​ចំនួន​៧​តូប ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៨ ក្នុង​ភូមិ​ថ្មី សង្កាត់​គោ​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ម្ចាស់​មានឈ្មោះ ហួត ឆៃ ភេទ​ប្រុស​អាយុ​ ៦០ ​ឆ្នាំ ,​មុខរបរ​:​លក់​គ្រឿងទេស មូលហេតុ គឺ ឆ្លង​ចរន្តអគ្គិសនី​(​តាម​ការ​របាយការណ៍​របស់​អង្គភាព​ពន្លត់​អគ្គីភ័យ​ក្រុងភ្នំពេញ​) បណ្កាល​ឲ្យ​ខូចខាត : ឆេះ​ផ្ទះ​លក់​និង​គ្រឿង ទេស​មាន​ទំហំ​ ០៤×១០m សង់​ពី​ថ្ម​បេតុង​ដំបូល​ប្រក​សង្ក័សី , ឆេះ​មូូតូ​ចំនួន ​០២ គ្រឿង ,​រឺ​ម៉ក​ម៉ូតូ​ ០១ គ្រឿង​, និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​អស់​ទាំ​ស្រុង់ និង​បាន​ឆេះ​រាល ដាល​ដល់​ផ្ទះ​លក់​បាយ​អស់​ប្រមាណ ៥០% , ផ្ទះ​លក់​អគ្គិសនី​ខូចខាត​អស់ ទាំងស្រុង , ផ្ទះ​ជួសជុល​ម៉ូតូ ឆេះ​ម៉តូ​ចំនួន​ ០១​ គ្រឿង​, កង់​ចំនួន​ ០២​គ្រឿង​, ផ្ទះ​លក់​ហ្វេ​អស់​ទាំ​ស្រុង​, ផ្ទះ​ជួលជុល​ម៉ូតូ​អស់​ម៉ូតូ​ម៉ាក​ឆា​លី​ចំនួន​០២​គ្រឿង​និង​ផ្ទះ​អេតចាយ​ឆេះ​អស់​តិចតួច ។ គ្រោះថ្នាក់​មនុស្ស គ្មានទេ​។​

​កិច្ចប្រតិបត្តិការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​អគ្គីភ័យ​ខាង​លើ​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៨​គ្រឿង​មក​ពី​អង្គភាព​ ៖

១- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​ ១៥​ គ្រឿង​

២- កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៣​ គ្រឿង ប្រើ​អស់​ទឹក​ចំនួន ​៣៦​ ឡាន​ស្មើ​ចំនួន ​១៤៤ ​ម៉ែត្រគូប បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ ៧ និង ៣០ ​នាទី ​ថ្ងៃ​ ខែ​ ឆ្នាំ ​ដដែល​ ៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×