Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រាន់តែ​រោទិ៍សម្លេង​ម៉ូតូ​ខ្លាំង យុវជន​ជា​ជនសង្ស័យ​ចំនួន​ ២​ នាក់​ ប្រេី​ដាវ​ដេញ​កាប់​ជនរងគ្រោះ របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្រុង​បាត់ដំបង​

spot_img

បាត់ដំបង​ ៖ ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ពី​ថ្ងៃ​ទី ៩ ខែ មីនា ឆ្នាំ​២០១៩ ដ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ក្នុង​ផែន ចូលរួម​សហកា​រណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ធ្វេី​ការស្រាវជ្រាវ​ករណី​ហិង្សា​ដោយ​ចេ​នា​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​ករណី​កាលពី​កាលពី​ថ្ងៃ​ទី​ ៣ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ០០ ​និង ​៤០ ​នាទី​រំលង​អធ្រាត្រ លើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​ក្រុម​ជនស័ង្សយ ប្រេី​ប្រាស់​ដាវ​ដេញ​កាប់​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ក្នុងពេល​ដែល​ជនរងគ្រោះ​រោទ៍​សម្លេង​ម៉ូតូ​ខ្លាំង នៅ​ចំពោះមុខ​ពួក​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​បន្ថែមថា ផ្តើ​ម​ចេញពី​ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​ជនស័ង្សយ​ចំនួន​ ២ ​នាក់​គឺ​ ៖

1-​ឈ្មោះ រ៉ាំ បូរី ហៅ ( សល់ , យក្ស ) ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ( ជា​ជន​ដៃ ដល់ ) ។

2-​ឈ្មោះ រ៉ើយ សារ៉ាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ( ជា​អ្នកចូលរួម​ក្នុង​សកម្មភាព ) ក្នុងនោះ​ដកហូត​វត្ថុតាង​រួមមាន ៖

កាំបិត​ចំនួន ៣ ដើម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​ ១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ មួយគ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1M 6051​។​

​ជនស័ង្សយ​ទាំង​ពីរ​នាក់ និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×