Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ​ស្ត្រី​ជា​ម្តាយ​រក្សា​សព​កូន​ក្នុងផ្ទះ ៨ ឆ្នាំ ប៉ុន្តែ​ពេល​ដឹង​ពី​មូលហេតុ ធ្វើ​ឲ្យ​អ្នកផង​និយាយ​…​លែងចេញ​!

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​បានសម្រេច​ចិត្ត​រក្សា​ទុក​សាកសព​កូន​នៅក្នុង​ផ្ទះ ហើយ​អ្វីៗ​ប្រព្រឹត្តទៅ​ដូច​ធម្មតា​ពេលដែល​កូន​របស់គាត់​នៅមាន​ជីវិត​អីចឹង ។​

​កូនប្រុស​គាត់​កាល​នៅរស់ ជា​អ្នកបើករថយន្ត​តាក់ស៊ី ។ គាត់​ឈឺ​ធ្ងន់ ហើយ​សំរាក​ព្យាបាល​អស់​ពេល ២ ឆ្នាំ មុនពេល​លាចាក​លោក​ក្នុង​វ័យ ៥០ ឆ្នាំ ។​

​ក្រោយពេល​កូន​ស្លាប់ គាត់​បានសម្រេច​ចិត្ត​ទុក​សព​អស់កាល ៨ ឆ្នាំ មកហើយៗ ពុំមាន​អ្នកណាម្នាក់​ដឹង​ទេ ។ ក្រោយ​បែកការណ៍ ខ្លះ​ថា​ប្រហែល​គាត់​ឆ្កួត​វង្វេង ព្រោះ​ស្រលាញ់​កូន ទើប​អាច​ទ្រាំទ្រ​នឹង​ការ​ស្អុយរលួយ​…​បាន​នោះ ។​

​រឿងរ៉ាវ​ត្រូវបាន​បែកការណ៍ ពេលដែល​ស្ត្រី​ជា​ម្តាយ​ចូល​សំរាក​នៅ​ពេទ្យ ។ សាច់ញាតិ​ម្នាក់​បាន​ទៅផ្ទះ​របស់គាត់​នៅ Brookyln, New York អាមេរិក ទើប​ឃើញ​ហេតុការណ៍​នេះ ក៏​រាយការណ៍​ទៅ​ប៉ូលីស ។​

​សូម្បី​តាក់​ស៊ិ​ដែល​កូនប្រុស​ប្រក​បរបរ​នោះ ក៏​ទុក​នៅ​មួយកន្លែង​ដែរ ។​

​ទោះបីជា​អ្នកផង​ថា ទង្វើ​បែបនេះ ពិតជា​គួរ​ឲ្យ​ខ្ពើមរអើម និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ ប៉ុន្តែ មនុស្ស​ខ្លះ និយាយថា ក្តី​ស្រលាញ់​របស់​ម្តាយ​ចំពោះ​កូន ធ្វើ​ឲ្យ​គាត់​រំលង​ផុត​គ្រប់​រឿងរ៉ាវ កុំថាឡើយ​…​ខ្ពើម​នោះ​! ។​

​ខ្លះ​ទៀតថា គាត់​ប្រហែលជា​ឆ្កួត​ទេ​ដឹង​! Ok បើ​គាត់​ឆ្កួត​ព្រោះ​ស្រលាញ់​កូន តើ​មាន​កំហុស​ដែរ ឬ ទេ​!? ៕ ចន្ទ្រា​

spot_img
×