Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ ឆ្នាំ​ហើយ ដែល​បុរស​ម្នាក់នេះ​ផឹក​ទឹកនោម​ខ្លួនឯង ហើយ​ថា ពិត​ជាមាន​អារម្មណ៍​អស្ចារ្យ និង​កម្លាំង ពលំ​មាំមួន​…​ល្អ​!

spot_img

Fabien Farquharson នៅ Sheffield អង់គ្លេស បាន​ផឹក​ទឺ​ក «​ពិសេស​» ផលិត​ដោយ​ខ្លួនឯង​អស់​រយៈពេល ៣ ឆ្នាំ មកហើយ ។​

​អ្នក​រចនា​ម៉ូត​វ័យ ៣៧ ឆ្នាំ រូបនេះ តែង​ផឹកទឹក​នោម​របស់​ខ្លួនឯង គ្រា​ដែល​វា​នៅ «​ស្រស់ៗ ហើយ​ពុំទាន់​ឡើង​មេ​» -​នេះ​បើតាម Mirror ។​

​បុរស​ចម្លែក​រូបនេះ បាន​អាន​អំពី​ប្រយោជន៍​របស់​ទឹកនោម​ចំពោះ​សុខភាព ទើប​រៀងរាល់ថ្ងៃ គាត់​តែង​ផឹក​ទឹកនោម​ប្រមាណ​ពាក់កណ្តាល​នៃ​ចំនួន​ដែល​គាត់ «​ផលិត​» បាន ។ ប្រភព​ដដែល​ឲ្យ​ដឹងថា Fabian បាន​ស្រាវជ្រាវ​អំពី​ការព្យាបាល​ជំងឺ​ដោយ​ទឹកនោម​ពី​ឆ្នាំ​២០១៣ បន្ទាប់ពី​គាត់​ឈឺក្រពះ ពុំ​ព្យាបាល​ជា ព្រោះ​វេជ្ជបណ្ឌិត​រក​ពុំ​ឃើញ​មូលហេតុ​នៃ​ជំងឺ​… ។​

​លោក​ថា មុននេះ​លោក​តែង​ធ្វើដំណើរ​ច្រើន ហើយ «​ប៉ះ​អី​ហូប​នោះ​» ។ វេជ្ជបណ្ឌិត​បាន​ទូន្មាន​ឲ្យ​លោក​បរិភោគ​ផ្លែឈើ​ស្រស់ៗ ហើយ​លោក​ឃើញថា ធូរស្រាល​ពី​ជំងឺ​បន្តិច ហើយ​ក្រោយមក លោក​បាន​ប្រទះឃើញ​ឯកសារ​អំពី​ប្រយោជន៍​នៃ​ការផឹក​ទឹកនោម​ព្យាបាល​ជំងឺ ។ លោក​ពោល​បន្តៈ «​ខ្ញុំ​សម្រេចចិត្ត​ផឹកទឹក​នោម​ពេល​នៅ ‘​ស្រស់ៗ​’ វា​មាន​រសជាតិ​ល្វីងៗ​ដូចជា​ស្រា​បៀ ។ វា​ឆ្អេះ តែ​ពុំមែន​ទ្រាំ​ពុំបាន​នោះទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មិន​ពិបាក​លេប​ឡើយ​» ។​

​ផឹក​បាន​មួយរយៈ លោក​ឃើញ​ស្ថានភាព​ជំងឺ​ក្រពះ​ប្រសើរឡើង​ជាង​ការធ្វើ​តំណម​អាហារ​របស់​គ្រូពេទ្យ ។​

​កន្លះ​ម៉ោង​ក្រោយពេល​ផឹក ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់​! ខ្ញុំ​មាន​ឋា​ម​ពល​ខ្លាំងក្លា ។ ពី​នោះមក ខ្ញុំ​ក៏​ផឹក​វា​ជាប្រចាំ​បាន ៣ ឆ្នាំ​ហើយៗ ខ្ញុំ​នឹង​ណែនាំ​ភេសជ្ជៈ​ដល់​អ្នក​ទាំងឡាយ​ដែលមាន​ជំនឿ​ដូច​ខ្ញុំ​! ៕ ចន្ទ្រា​

​មាន​អ្នកណា​ហ៊ា​សាកល្បង​ទេ​!!

  

spot_img
×