Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​មួយបែប​ទៀតហើយ​! បើ​អាណាព្យាបាល​ចេះតែ​ឲ្យ​ក្មេង​តូចៗ​ប្រើប្រាស់​ទូរស័ព្ទ​លេង​…​ហ្គេម​! (​វីដេអូ​)

spot_img

​ក្មេងប្រុស​ចិន​ម្នាក់​បាន​ជាប់គាំង​ក្នុង​បង្គន់ អស់​រយៈពេល ២ ម៉ោង ក្រោយពេល​វា​បន្ទោរ​បង់​បណ្តើរ លេង​ហ្គេម​លើ​ទូរស័ព្ទដៃ​បណ្តើរ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង វូ​ហាន ខេត្ត ហ៊ី​បៃ ប្រទេស​ចិន ។ ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ប៉ូលីស បន្ទាប់ពី​នាង​ពុំ​អាចជួយ​កូន​ឲ្យ​ចេញពី​ចាន​បង្គន់​បាន ។​

​ពេលទៅដល់ ភ្ញាក់​ងារ​សង្គ្រោះ​បានឃើញ​ក្មេងប្រុស​កំពុង​នៅជាប់​ក្នុង​ចាន​បង្គន់ ។ ពួកគេ​ក៏​ធ្វើការ​ដោះយក​ចាន​ច​ង្គ​ន់​ចេញ ។ ពួកគេ​ត្រូវ​ប្រើ​ដង្កាប់​កាច់​បំបែក​បន្តិច​ម្តងៗ ព្រោះ​ពុំ​អាច​ប្រើ​ឧបករណ៍​ធំៗ​ងាយ​ធ្វើ​ឲ្យ​ក្មេង​តូច​រងរបួស​បាន ។​

​តាម​ភ្ញាក់​ងារ​សង្គ្រោះ នោះ​គឺ​ក្មេង​នេះ​វា​អង្គុយ​លើ​ចាន​បង្គន់ ហើយ​គូថ​វា​ចលនា​តាម​ហ្គេម ជាហេតុ​បន្តិច​ម្តងៗ​វា​ធ្លាក់ចូល​ក្នុងនោះ ។ គេ​បាន​ប្រើពេល ១ ម៉ោង ដើម្បី​សង្គ្រោះ​ក្មេង​នោះ​ចេញ​ដោយ​វា​រងរបួស​ជាំ​គូថ និង​ភ្លៅ​ទាំងសងខាង ។​

​នេះ​គឺជា​ការព្រមាន​ថ្មី​មួយទៀត ចំពោះ​អាណាព្យាបាល​ដែល​ចេះតែ​រំ​យើ​កូន​ឲ្យ​លេង​ទូរស័ព្ទ​តាំងពី​វ័យ ៧ ទៅ ៨ ឆ្នាំ ។​

​នៅ​ចិន​តាម​ការប៉ាន់ស្មាន ក្មេងៗ​ក្នុង​វ័យ ៧ ទៅ ៩ ឆ្នាំ គឺ​បាន​ចេះ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ ដើម្បី​លេង​ហ្គេម​យ៉ាង​ស្ទាត់ជំនាញ ៕ ចន្ទ្រា​

  

spot_img
×