Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ​ម្នាក់ នា​ខេត្ត​ព្រះសីហនុ ឈឺពោះ​សម្រាលកូន​តាម​ចញ្ចើមផ្លូវ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ គ្រូពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​កម្មការិនី​ម្នាក់ បំរើ​ការងារ នៅ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បាន​ឈឺពោះ សម្រាលកូន​នៅតាម​ចញ្ចើមផ្លូវ​ថ្នល់ នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧​។

​គ្រូពេទ្យ ឲ្យដឹងថា ស្ត្រី​រូប​នេះ​មានផ្ទះ​នៅ​ភូមិ​តា​លះ ឃុំ​រាម ស្រុក​ព្រៃនប់ ហើយ​ពេល​ឈឺពោះ​ឆ្លងទន្លេ ក៏​បាន​ធ្វើដំណើរ​មក​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាលកូន ប៉ុន្តែ​មក​មិនទាន់ ក៏​ត្រូវ​សម្រាល​កូនខ្ចី នៅតាម​ផ្លូវ ម្តុំ​ខាង​មុខ​រោងចក្រ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​តែម្តង​។

​ប្រភព​ដដែល បានឲ្យដឹងថា ក្រោយ​ស្ត្រី​រូបនេះ ឆ្លងទន្លេរ​ភ្លាមៗ និង​ដោយសារ​វិស័យ​ទូរគមនាគមន៍ មានការ​ជឿនលឿន ក៏មាន​អ្នកផ្តល់​ព័ត៌មាន​មក​កាន់​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ហើយក៏​បាន​បញ្ចូន​ពេទ្យឆ្មប អោយ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ជួយ​សម្រាល​តាម​បច្ចេកទេស​ពេទ្យ ដោយ​សុវត្ថិភាព មុន​នឹង​ដឹក​តាម​រថយន្ត​សង្គ្រោះ​មក​សម្រាក​បន្ត នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ​។​

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក សេង ណុង បានអោយដឹងថា ស្ត្រី​ជា​កម្ម​ការី​នី​រោងចក្រ​រូបនេះ មានឈ្មោះ ឆៀង ឆវី អាយុ ២៣​ឆ្នាំ និង​មាន​ប្តី​ឈ្មោះ សេង រុន អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​លះ ឃុំ​រាម ស្រុក​ព្រៃនប់​។​

​លោក សេង ណុង បន្តថា ស្ត្រី​រូប​នោះ ប្រសូត្រ បាន​កូនប្រុស និង​ជា​កូន​ទី​៣ ក្នុង​គ្រួសារ ហើយ​ភ្លាមៗ ត្រូវ​ម្តាយ​ទារក​រូបនោះ ដាក់ឈ្មោះថា សំណាង ព្រមទាំង​មាន​ទម្ងន់ ២,៨​គីឡូក្រាម​។

​លោក សេង ណុង ឲ្យដឹងថា បច្ចុប្បន្ន ទាំង​ស្ត្រី​ជា​ម្តាយ និង​ទាំង​ទារក គឺមាន​សុខភាព​ល្អ​ជា​ធម្មតា និង​កំពុង​សម្រាក នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

 

spot_img
×