Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ចង់​កែ​រដ្ឋធម្មនុញ្ញ បើក​ឲ្យមាន​ទោស​ប្រហារជីវិត ចំពោះ​ជន​បាន​រំលោភបំពាន​រូបរាងកាយ​កុមារ​

spot_img

​​រាជធានី​ភ្នំពេញ ៖ ​សម្តេច​តេជោ បាន​ថ្លែងថា នៅពេល​បាន​ស្តាប់​ពី​ភាពព្រៃផ្សៃ​ទៅលើ​កុមារី​រងគ្រោះ សម្តេច​តេជោ ហ៊ុន សែន ចង់​កែ​រដ្ឋធម្មនុញ្ញ​បើក​ឲ្យមាន​ទោស​ប្រហារជីវិត ចំពោះ​ជន​បាន​រំលោភបំពាន​រូបរាងកាយ​កុមារ មានដូចជា ជីតា​រំលោភ​ចៅ ឪពុក​រំលោភ​កូន ឪពុកមា​រំលោភ​ក្មួយ បង​រំលោភ​ប្អូន​។​

​សម្តេច​តេជោ​បានលើកឡើ​ង​ក្នុង​ពិធី​ជួប​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រូៗ យុវនារី និង​កុមារី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)​ទុំ​ឌី ដែល​ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ មីនា ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​ថ្លែងថា បើ​មាន​ការកែ​រដ្ឋធម្មនុញ្ញ​នេះ​មែន គឺ​ត្រូវ​មាន​ការធ្វើប្រជាមតិរ​បស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​សម្តេច​មិន​ស្នើ​នោះឡើយ​។​

​ម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​វិប្បដិសារី​ដែល​បាន​មើលរំលង​ក្រុម​យុវតី​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារនីតិសម្បទា អាហ្វាស៊ីប ទុំ​ឌី​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ពិតជា​បាន​យល់​នូវ​ការឈឺចាប់​របស់​កុមារី និង​យុវតី​។​

​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា សម្តេច​ចង់ឲ្យ​មាន​ទោសប្រហារ​ជីវិត​ចំពោះ​អ្នក​ដែល​ឪពុក​រំលោភ​កូន​ខ្លួន និង​តា​រំលោភ​ចៅ​ខ្លួនឯង តាមរយៈ​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស ។ កាលពីរ​ថ្ងៃ​មុន​តា​បាន​និយាយ​មួយ​យាយ​ថា ចង់​មាន​គំនិត​ផ្តួតផ្តើម ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យមាន​ទោស​ចំពោះ​ជន​ណា​ដែល​រំលោភ​លើក​កូន​ខ្លួនឯង ។ ឪពុក​រំលោភ​កូន​ខ្លួនឯង ជីតា​រំលោភ​ចៅ​ខ្លូន​ឯង គួរ​កម្រិត​ទោស​ប្រហារជីវិត តែ​នេះ​គ្រាន់​ជា​ការគិត​របស់​តា​ទេ តែ​យាយ​បាន​ប្រាប់​តា​ថា ដាក់ទោស​មួយ​ជីវិត​បាន​ហើយ​។​

​សម្តេច​តេជោ​បានលើកឡើ​ង​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋ​នុ​ញ្ញ​នឹង​អាច​ធ្វើ​តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី ឬ​តាមរយៈ រដ្ឋសភា​ដែល​ធ្វើ​ជា​សេចក្តីស្នើច្បាប់ ឬ​សេចក្តីព្រាងច្បាប់ ។​

​សម្តេច​នាយ​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​នឹង​មាន​ប្រជាមតិ​ថា គួរ​នឹង​ធ្វើឲ្យ​មាន​ទោស​ប្រហារជីវិ​ត​គួរ​កំណត់​ត្រឹមតែ​ជីតា​រំលោភ​ចៅ​ខ្លួនឯង ឪពុកមា​រំលោភ​លើក​ក្មួយ​ខ្លួនឯង កម្រិត​ប៉ុណ្ណោះ​អាច​ជា​ការ​សមស្រប ប៉ុន្តែ​រឿង​នេះ គឺជា​ការគិត​របស់​តា ប៉ុន្តែ​តា​មិន​ប្រើ​អំណាច​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​នឹង​ធ្វើ​ការកែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​វិសោនធកម្ម​រដ្ឋធម្ម​នុ​ញ្ញ បើ​ឲ្យមាន​ទោស​ប្រហារជីវិត​ឡើង​វិញ​ទេ ហើយ​មិន​ស្នើសុំ​សមាជិក​រដ្ឋសភា​ស្នើ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ។​ចាំបាច់​យើង​នឹង​បើក​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​ថា តើ​ត្រូវ​ប្រជាមតិ ឬ​អត់​៕ ​ដោយ​ ៖ កូឡាប​

spot_img
×