Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ឡឥដ្ឋ របស់ លាង ស្រ៊ុន ប្រើ​ក្មេងស្រី មិន​គ្រប់​អាយុ រហូត​ចូល​ម៉ាស៊ីន ដាច់​ដៃ​ត្រឹម​ក្លៀក​

spot_img

​កណ្តាល​ ៖ ​កុមារី​វ័យ ​៩ ​ឆ្នាំ​ម្នាក់ បាន​បាន​រអិល​ធ្លាក់​ចូល​ម៉ាស៊ីន​កិន​ដី បណ្តាលឱ្យ​ដាច់​ដៃស្តាំ​ម្ខាង ត្រឹម​ក្លៀក ខណៈ​ដែល​កំពុង​ធ្វើ​បញ្ចូល​ដី​ទៅក្នុង​ម៉ាស៊ីន​ជាមួយ​ឪពុក​ម្តាយ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី ​៩ មីនា ២០១៩ នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ ស្ថិតក្នុង​ភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដែលមាន ម្ចាស់​ឈ្មោះ លាង ស្រ៊ុន​។​

​ចំណែកឯ​កុមារី​រងគ្រោះ​ឈ្មោះ ឆេង ស្រី ភ​ក្ត្រ័ អាយុ ​៩ ​ឆ្នាំ ស្នាក់នៅ​និង​បម្រើ​ការងារ ក្នុង​សិប្បកម្ម​ខាងលើ ជាមួយ​ឪពុក​ឈ្មោះ ឆេង ប៊ុន ហំ អាយុ ​៣៧ ​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឃឹម ចាន់ណា អាយុ​ ៣៣ ​ឆ្នាំ ហើយ​គ្រួសារ​នេះ បាន​ស្នាក់នៅ​និង​ធ្វើការ​ក្នុង​សិប្បកម្ម​នេះ​រយៈ​ពេល​ ៦ ​ឆ្នាំ​មកហើយ​។ នៅ​មុនពេល​កើតហេតុ ឪពុកម្តាយ ជា​អ្នក​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន ចំណែកឯ​កូនស្រី​រងគ្រោះ ជា​អ្នក​កាត់​ឥដ្ឋ​ចេញពី​ម៉ាស៊ីន និង​លើក​រៀប​ឥដ្ឋ​ដាក់​លើ​រទេះ ហើយ​នៅពេល​ដែល​កំពុង​ធ្វើការ​ស្រាប់តែ កុមារី​រងគ្រោះ​បាន​ជ្រុលដៃ​ចូលទៅក្នុង​ម៉ាស៊ីន បណ្តាលឱ្យ​ដាច់​ដៃស្តាំ​ម្ខាង​ត្រឹម​ក្លៀក ហើយ​ឪពុកម្តាយ​ក៏​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ​។​

​លោក លាង ស៊ុន ដែល​ជា​មេការ​ឡឥដ្ឋ បាន​ទទួលស្គាល់ថា គ្រួសារ​កុមារី​រងគ្រោះ ពិតជា​បាន​ធ្វើការ​នៅក្នុង​សិប្បកម្ម​របស់លោក ជាង​៦​ឆ្នាំ​មកហើយ​មែន ហើយ​លោក​ក៏​តែងតែបាន​ដាស់តឿន ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ប្រាប់​កុំ​ឱ្យ​ក្មេង​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ធ្វើកា​រដែរ ប៉ុន្តែ ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ចេះ​តែ​ឆ្លើយថា​មិន​អីៗ ក៏​ចេះតែ​ឱ្យ​ធ្វើ​ទៅ ហើយ​ក្រោយពេល​កើតហេតុ​លោក​បាន​ឧបត្ថម​ប្រាក់​ចំនួន ​៥០០ ​ដុល្លារ និង​ធានា​ចេញថ្លៃ​ព្យាបាល​រហូត​ជាសះស្បើយ​។​

​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្តាល បាន​ប្រាប់ថា ករណីនេះ លោក​បាន​ទទួល​ព័ត៌មាន​ហើយ ហើយក៏​បាន​បញ្ជូន​មន្ត្រី​ឱ្យ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ ​ស្រាវជ្រាវ​ហើយ​ដែរ ហើយ​កំពុង​រង់ចាំ​របាយការណ៍​ពី​មន្ត្រី ដើម្បី​រកឱ្យឃើញ​ថា តើ​កុមារី​ដែល​រងគ្រោះ​នោះ បម្រើ​ការងារ​ធ្ងន់ធ្ងរ ឬ​គ្រាន់តែ​ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ ក្នុង​សិប្បកម្ម​ខាងលើ ទើប​យើង​អាច​អនុវត្ត​វិធានការ​ច្បាប់​បាន​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×