Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​បង្ក្រាប រុះ​រើ និង​បំផ្លាញ​សៃវៀន​ជល់​មាន់​

spot_img

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា​ ​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៩ ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​បង្ក្រាប រុះ​រើ និង​បំផ្លាញ សៃវៀន​ជល់​មាន់ ស្ថិតនៅ​ភូមិ​ទួលសំបូរ ឃុំ​ជប់ និង​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ យើងខ្ញុំ​សូម ថ្លែង​អំណរ​គុណ អ្នកសារព័ត៌មាន និង​សាធារណជន ដែល​បាន​ផ្តល់​ព័ត៌មាន ជួយ​អោយ​ការបង្ក្រាប​ល្បែងស៊ីសង​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធ​ភាព​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សំណូមពរ​សាធារណៈជន មេត្តា​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់ ដើម្បី​យើង​រួម​គ្នា​បង្ក្រាប អោយអស់​ពី​មូលដ្ឋាន​។ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិន​ថា​ទ្រង់ទ្រាយ​តូច ឬធំ ត្រូវតែ​បង្ក្រាប​ឲ្យខាងតែបាន និង​បន្តសកម្មភាព​ដូច​ភ្លៀងរលឹម​ ៕ ដោយ​ ៖ ​កូឡាប

 

 

spot_img
×