Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ឲ្យ​ក្រសួង​មហាផ្ទៃ​វែកមុខ​អ្នក​នៅ​ពីក្រោយបង្កើត​ក្លឹប​កំសាន្ត​រ៉ក ត្រូវដាក់​ទោសទណ្ឌ​

spot_img

​ភ្នំពេញ ៖ សម្តេច​តេជោ បាន​ឲ្យ​ក្រសួង​មហាផ្ទៃ​ត្រូវ​ចាត់ វិធានការណ៍​ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី វែកមុខ​អ្នកបើក​ក្លឹប​កំសាន្ត​រ៉ុក​ដែល​បង្ក​បញ្ហា​អសន្តិសុ​ខ នៅក្នុង​សង្គម​។​

​ក្នុង​ឱកាស​ចែក​ល​សញ្ញាបត្រ ដល់​និស្សិត​សាលា​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​បាន​ហៅ​ក្លឹប​កំសាន្ត​រ៉ុប​ថា ជា​កន្លែង​អា​ចម្រៃ​ដែល​បំផ្លញ​សេចក្តីសុខ​ប្រជាពលរដ្ឋ​។

​សម្តេច​បន្តថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា ។ បង្កើត​នៅ​ក្បែរ​សាលា​ច់ ត្រូវធ្វើ​រឿង​អី​នេះ​ទោសទណ្ឌ​ឲ្យបាន​ស៊ីជំរៅ​ស្វែងរ​កអ្នក នៅ​ពីក្រោយ​ខ្នង​ឲ្យឃើញ ដើម្បី​ជីក​រឹក​គល់ នៃ​ជួញដូ​គ្រឿងញៀន​”​។​

សូមបញ្ជាក់​ថា ក្លឹប​កំសាន្ត​រ៉ុក​ត្រូវបាន​សមត្ថកិច្ច​ចុះ បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ក្នុងនោះ​បាន​ឃាត់ខ្លួន ជាង​៣០០​នាក់​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យកម្លាំង​ សមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការ តាមច្បាប់ឱ្យបានម៉ឺងម៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀន ដ៏ធំមួយ នៅក្នុង ក្លឹបកម្សាន្តរ៉ុក កាលពីខែមុន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ឆ្លងកាត់អាកន្លែង ចង្រៃមួយនោះ ដែលទើបនឹងរកឃើញថ្មីៗ អារ៉ុក (Rock)។ យើងក៏មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីក៏តំបន់មួយនេះ ទៅជាកន្លែងបំផ្លាញ ដល់សេចក្តីសុខរបស់ប្រជាជន ខ្ញុំពិតជាមានការរីករាយណាស់ ដែល នគរបាលរបស់យើង បានបង្រ្កាបទាន់ពេលវេលា គួរតែបង្រ្កាបឱ្យបានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើបតែ បង្ក្រាបបាន ជិតក្បែរសាលាបែរជា មានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ។

សម្តេចបានបន្តថា ដូច្នេះសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការ លើបញ្ហានេះបូកជាមួយ ការដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ ជាមួយ នឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែល ត្រូវដាក់ទោសទណ្ឌ ឱ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឱ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណា មិនមែន រករឿង កម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅពីនេះ អញ្ចឹងត្រូវរកឱ្យឃើញ ព្រោះអ្វីដែលមាននៅ ក្នុងដៃរួចទៅហើយ គឺជាមធ្យោបាយ ដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ក៏ដូចជា អ្នកដែលពាក់ព័ន្ធ ក្នុងសំណុំរឿងមួយនេះ។

ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×