Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​លើ​ គីម ជុង​ណា​ម​ ៖ ស្ត្រី​ឥណ្ឌូនេស៊ី​នឹង​ត្រូវ​ដោះលែង ក្រោយ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ (វីដេអូ)

spot_img

​​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​រង​ការចោទប្រកាន់​ពី​បទ​សម្លាប់​លោក គីម ជុង​ណា​ម ត្រូវជា​បងប្រុស​ម្តាយ​ទីទៃ របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ត្រូវ​ទទួល​បានកា​រ​ដោះលែង ក្រោយ​ពេល​តុលាការ​ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​នាង​។​

 

​ព្រះរាជអាជ្ញា​មិន​បាន​ផ្តល់​ហេតុផល​ចំពោះ​ការទម្លាក់​ការចោទប្រកាន់​លើ​ស្ត្រី​ឥណ្ឌូនេស៊ី​ឈ្មោះ Siti Aisyah ឡើយ​។​

​សូមបញ្ជាក់​ថា ស្ត្រី​ឈ្មោះ Siti Aisyah ជាមួយ​នឹង​ស្ត្រី​វៀតណាម​ម្នាក់​ទៀត​ឈ្មោះ Doan Thi Huong ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​ពី​បទ​ធ្វើ​ឃាត​លើ​លោក គីម ជុង​ណា​ម ដោយ​ធ្វើការ​ប៉ាត​សារធាតុ​គីមី​ពុល VX ទៅ​លើ​ផ្ទៃមុខ​របស់លោក នៅ​ព្រលាន​យន្តហោះ​កូឡា​ឡាំ​ពួរ កាលពី​ឆ្នាំ ២០១៧​កន្លងទៅនេះ​។​

​ប៉ុន្តែ​ជនជាប់ចោទ​ទាំងពីរ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នោះ ដោយ​ពួកគេ​បញ្ជាក់ថា ពួកគេ​ត្រូវបាន​ជួល​ឲ្យចូល​រួម​លេង​ក្នុង​កម្មវិធី​កំសាន្ត​ទូរ​ស​ទស្សន៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC

spot_img
×