Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​៖ កូរ៉េខាងជើង​កំពុង​បង្កើន​សមត្ថភាព​ដើម្បី​សម្លាប់​ប្រជាជន​អា​មេ​រិច​ឲ្យបាន រាប់លាន​នាក់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​ថា ប្រទេស​កូរ៉េខាងជើង កំពុងតែ​អភិវឌ្ឍ​អាវុធ​របស់​ខ្លួន ដើម្បី​សម្លាប់​ប្រជាជន​អា​មេ​រិច​ឲ្យបាន​រាប់លាននាក់ ខណៈ​ដែល លោក​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។

​នៅក្នុង​សៀវភៅ​កំរាស ៦៨​ទំព័រ លោក ត្រាំ​បានបញ្ជាក់​ពី​អទិភាព​របស់​រដ្ឋបាល​របស់លោក ក្នុង​ការការពារ​ទឹកដី ការលើក​តង្កើ​នភាព​រីកចម្រើនរបស់​អាមេរិច និង​ការរក្សា​សន្តិភាព​តាមរយៈ​ការពង្រឹង និង​អភិវឌ្ឍ​ឥទ្ធិពល​របស់​អា​មេ​រិច​។​

​លោក​ថ្លែង​ដូច្នេះ​ថា​” ប្រទេស​កូរ៉េខាងជើង​កំពុង​ស្វែងរក​សមត្ថភាព​ក្នុង​ការសម្លាប់​ប្រជា​ជាន​អា​មេ​
​រិច​រាប់លាន នាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ កូរ៉េ​ខាងជើង​ក៏​កំពុង​ស្វែងរក​ការ បង្កើត​អាវុធ គីមី និង​ជីវសាស្ត្រ​ដែល​អាច​បំពាក់​លើ​មី​ស​ស៊ី​ល​ផងដែរ​”​។​

​សហរដ្ឋ​អា​មេ​រិច​បាន​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រួចមកហើយ ដោយ​ផ្តោត​លើ​ការវាយប្រហារ ពី​កូរ៉េខាងជើង និង​អ៊ឺរ៉ង ដើម្បី​ការពារ​ទឹកដី របស់​ខ្លួន​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ ប្រព័ន្ធ​នោះ​ក៏​អាច​មាន​សមត្ថភាព​កំទិច​ការគំរាមកំហែង​របស់​មី​ស៊ី​ល មុន​ពេល​វា​បាញ់​ចេញ​៕ សុភ័ក្ត្រ​

 

spot_img
×