Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ផ្តល់ជូន​ឥណទាន​បុគ្គល ជាមួយ​អត្រា​ការប្រាក់​ល្អ ដោយ​មិន​មានទ្រព្យ​បញ្ចាំ​

spot_img

រាជធានី​ភ្នំពេញ​៖ ធនាគារ​ស៊ី​អាយ​អី​ម​ប៊ី (​ធនាគារ CIMB) បាន​ដាក់ជូន​អតិថិជន​របស់​ខ្លួន ក៏ដូចជា​សាធារណៈជន នូវ​ផលិតផល​ថ្មី​មួយ​ទៀត​គឺ សម្ពោធ​ឲ្យប្រើ​ប្រា​ស់​ជា​ផ្ឡូវការ​នូវ​សេវាកម្ម «​ឥណទាន​បុគ្គល​» ជា​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត​ដែល​ផ្តល់​ភាព​ងាយ​ស្រួល និង​រហ័ស​ទាន់​ចិត្ត ដល់​អតិថិជន ដែលមាន​តម្រូវការ​សាច់ប្រាក់​មក​បង្វិល​ជា​ចាំបាច់ ក្នុង​ស្ថានភាព​បន្ទាន់​ ។​

​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​ដោយ​ពិនិត្យឃើញ​នូវ​តម្រូវការ នៅលើ​ទីផ្សារ មាន​ឥណទាន​បែប​នេះ​ជា​ច្រើន ភ្ជាប់​នូវ​និង​អាស្រ័យ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​មួយចំនួន ដែល​ជា​ផលវិបាក សម្រាប់​នាំ​ឲ្យ​អតិថិជន ពុំ​អាច​សម្រេច​បាន​តាម​សំណូមពរ ជាបន្ទាន់ ក្នុង​ជីវភាព​របស់​ខ្លួន​។ ការស្វែងរក​ទុន​បង្វិល​ភ្លាមៗ គឺជា​ការ​ប្រឈម​មួយ ដែល​នឹង​ការប្រាក់​អាចមាន​អត្រា​ខ្ពស់ ហើយ​ពេល​សង​ត្រឡប់​វិញ មុន​កាលកំណត់ អាច​នឹង​ត្រូវ​រង​ប្រាក់​ពិន័យ បើ​ចង់​សង​មុន​ពេល​កំណត់​។ អស់​ក្តីបារម្ភ​! ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​ប្រាក់​បង្វិល​រហ័ស​​ងាយស្រួល ពី​ឥណទាន​បុគ្គល របស់​ធនាគារ CIMB ជាមួយនឹង​អត្ថប្រយោជន៍​ពិសេស​ជាង​គេ​មួយចំនួន ​។​

​មិន​ថា​លោកអ្នក​ត្រូវ​ការ​សាច់ប្រាក់​បង្វិល​ប្រញាប់ សម្រាប់​ទិញ​គ្រឿង​សង្ហា​រឹម​ក្នុង​គេហដ្ឋាន បន្ថែម​គ្រឿង​សម្ភារៈ​អាជីវកម្ម បង់ថ្លៃ​សាលា​ឲ្យ​បុត្រ​ធីតា រៀបចំ​មង្គលការ ឬក៏​ដោះស្រាយ​សេចក្តីត្រូវការ​ផ្សេង​ទៀត​ក៏​ដោយ ឥណទាន​បុគ្គល របស់​ធនាគារ CIMB អាច​ផ្តល់​នូវ​ដំណោះស្រាយ​សាច់ប្រាក់​ទាន់ពេលវេលា ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល អត្រា​ការប្រាក់​ល្អ ចាប់ពី ​១៨%  ក្នុង​មួយ​ឆ្នាំ និង​ការអនុម័ត​ឥណទាន ក្នុង​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​អតិថិជន​ប្រគល់​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។ ជាងនេះទៅទៀត រយៈពេល​ឥណទាន គឺ​រហូត​ដល់ ៥​ឆ្នាំ រីឯ​ទំហំ​ឥណទាន គឺ​រហូត​ដល់ ២៥ ០០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កាន់តែ​ពិសេស​ជាង​គេ​នោះ គឺ​លោក​អ្នក​អាច​សង​ផ្តាច់​ឥណទាន​វិញ ក្នុង​រយៈពេល​ណា​ក៏​បាន​ដែរ ដោយ​មិន​មាន​ការប្រាក់​ពិន័យ ​។​

​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖ «​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​មានក្តី​សោមនស្ស​រីករាយ ក្នុង​ការនាំយក​ផលិតផល​ឥណទាន​ថ្មី​មួយ​ប្រភេទ​ទៀត ដល់​អតិថិជន​របស់​យើង គឺ​ឥណទាន​បុគ្គល​។ ជាមួយ​នឹង​ការសិក្សា​យ៉ាង​លម្អិត ល្អិតល្អន់ ឥណទាន​បុគ្គល របស់​ធនាគារ CIMB ពិតជា​មាន​ភាព​ទាក់ទាញ និង​អត្ថប្រយោជន៍​ខ្ពស់ នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដែល​មិន​ត្រឹមតែ​ផ្តល់​ជូន​អតិថិជន នូវ​អត្រា​ការប្រាក់​ល្អ រយៈពេល​ឥណទាន​យូរ និង​ទំហំ​ឥណទាន​រហូតដល់ ២៥ ០០០ ​ដុល្លារ ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​សង​ផ្តាច់​ឥណទាន​វិញ មុន​កាលកំណត់ ទាំង​មិន​មាន​ការផាកពិន័យ​ផងដែរ​។​»

​តាមរយៈ​អត្ថប្រយោជន៍​ល្អប្រសើរ ខាងលើនេះ លោកស្រី ធីតា បាន​ជឿជាក់​អះអាងថា ឥណទាន​បុគ្គល របស់​ធនាគារ CIMB នឹង​ជួយ​សម្រួល​ដល់​ការ​បង្វិល​សាច់ប្រាក់​ចាំបាច់​តម្រូវការ​ទុន​ជាបន្ទាន់ ក្នុង​កាលៈទេសៈ​ប្រញាប់​រយៈពេល​ខ្លី​។ ជាមួយនឹង​អត្ថប្រយោជន៍​ឈាន​មុខ​គេ​ដ៏​ល្អ​ប្រសើរ ដែល​ធនាគារ​យើងខ្ញុំ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​អតិថិជន​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ +855 (0) 23 988 388 ចូល​ទៅកាន់​គេហទំព័រ www.cimbbank.com.kh ឬ​អញ្ចើញ​ទៅ​កាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB​។​

​អំពី​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី​​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​ធានា​រ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​វត្តមាន​នៅ​ប្រទេស​ទាំង ១០ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និង​ហ្វីលីពីន​)​។ ក្រៅ​ពី​តំបន់​អាស៊ាន ស៊ី​អាយ​អិម​ប៊ី គ្រុប ក៏​មាន​វត្តមាន​នៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំ​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​របស់​ស៊ីអាយ​អិម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុង​ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិម​ប៊ី នៀហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូលបត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥៕ ​ដោយ​ ៖ កូឡាប​

spot_img
×