Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្អាក​មិនឲ្យ​មាន​ការហោះហើរ​យន្តហោះ​ប្រភេទ Boeing 737 Max-8 ទៀត​ទេ បន្ទាប់​ពី​យន្តហោះ​ម៉ូត​នេះ​ធ្លាក់​នៅ​ប្រទេស​អេត្យូ​ពី​

spot_img

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ត្រូវបាន​បញ្ជា​ឲ្យធ្វើ​ការផ្អាក​ការហោះហើរយ​ន្ត​ហោះ​ប្រភេទ Boeing 737 Max-8 ទាំងអស់ បន្ទាប់​ពី​យន្តហោះ​​ប្រភេទ​នេះ​បាន​ធ្លាក់​នៅក្នុង​ប្រទេស​អេត្យូ​ពីកាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ បណ្តាលឲ្យ​មនុស្ស​រាប់រ​យ​នាក់​ស្លាប់​។​

​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ចិន បានដាក់​បញ្ជា​ថា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ទាំងអស់​ត្រូវតែ​បញ្ឍប់​ការធ្វើប្រ​តិបត្តិ​ការ​របស់​យន្តហោះ​ប្រភេទ Boeing 737 Max-8 នៅមុន​ម៉ោង ១៨ (​ម៉ោង​នៅ​ចិន​)​។​

​សូមបញ្ជាក់​ថា មានការ​ធ្លាក់​យន្តហោះ​នៅក្នុង​ប្រទេស​អេត្យូ​ពីកាល​ពី​ម្សិលមិញ បណ្តាលឲ្យ​មនុស្ស​ចំនួន ១៥៧​នាក់​ស្លាប់​។​

​នេះ​គឺជា​ការធ្លាក់​លើក​ទី ២​ហើយរ​បស់​ប្រភេទ​យន្តហោះ Boeing 737 Max-8 ក្នុង​រយៈពេល ៥​ខែ​ប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីប្រកាស រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ពិនិត្យមើល ក្រុមហ៊ុន​ទាំងអស់​ថា​តើ​ពេលណា​ពួកគេ​អាច​បន្ត​ធ្វើ​ប្រតិបត្តិការ​របស់​ការហោះ​ហើរ​នៃ​យន្តហោះ​ប្រភេទ​នោះ​វិញ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×