Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ទាំងអស់ ត្រូវ​ជំរុញ​ឱ្យ​កូនៗ របស់​ខ្លួន​ដែល​គ្រប់​អាយុ​ចូលរៀន ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ឯក សៅ សុ​វណ្ណី អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ទប់ស្កាត់ អាវុធ​គីមី នុយក្លេអ៊ែ​រ ជីវសាស្ត្រ និង​វិទ្យុសកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​អគារ​សាលារៀន​១​ខ្នង ស្មើនឹង ៥ បន្ទប់ ស្ថិត​នៅក្នុង​សាលា​អនុវិទ្យាល័យ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាតក្រហមកម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ឯក សៅ សុ​វណ្ណី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​នូវ​ការសាកសួ​រសុខ​ទុក​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​ដែនដី​និង​កងកម្លាំប្រដាប់អាវុធ​ផងដែរ។​

​លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​តេ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​ក្នុង​នោះ រួមមាន ៖ ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ហើយ​វិស័យ​ទាំង​៤​នេះ កំពុងអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ដោយ​សព្វថ្ងៃនេះ យើង​មាន​ប្រពន្ធ​ធារាសាស្ត្រ​ប្រឡាយ ទឹក​ខ្វាត់ខ្វែង ផ្លូវ​គ​មនាគ​ម​ល្អ ជា​ការពិត​ហើយ ដោយ​កន្លែង​ខ្លះ​មិនទាន់​មាន​ផ្លូវ​ល្អ ក៏ពិតមែន​តែ​នៅពេល​ខាងមុខ​នេះ​ការអភិវឌ្ឍន៍ និង​ធ្វើឱ្យ​មាន​ផ្លូវ​ល្អ​គ្រប់​ទីកន្លែង ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ជាពិសេស​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ​កាន់តែ​ងាយស្រួល​ផងដែរ​។ មួយវិញទៀត​វិស័យ​អគ្គិសនី ក៏​បាន​ពង្រីក​បណ្តាញ​ភ្លើង​ដល់​ជនបទ​ផងដែរ ដោយ​តំលៃ​ភ្លើង​ថោក​សមរម្យ​ដែល​អាច​ប្រជាពលរដ្ឋ​ទទួលបាន​។​

​ចំណែក​វិស័យ​អប់រំ​វិញ ក៏​មាន​សាលារៀន​ជាច្រើន​កន្លែង​ចាប់ពី​មត្តេយ្យ​សិក្សា​ឡើង​ទៅ​មិន​ថា ជនបទ​ចំកា​ត់មាត់​ញក​នោះទេ សាលារៀន​តែង​នៅក្បែរ​នៅ​លំនៅដ្ឋាន​ជានិច្ច មិន​ដូច​កាលពី​មុន​សិស្សានុសិស្ស​ត្រូវ​ធ្វើដំណើរ​រាប់គីឡូម៉ែត្រ ទម្រាំ​ដល់​សាលារៀន ហើយ បច្ចុប្បន្ន​នេះ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការរីកចម្រើន កំណើន​សេដ្ឋកិច្ច​មានកា​រ​កើនឡើង​ជា​បន្តបន្ទាប់ ច្នេះ​សូម​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ឈោង​ចាប់​ឱកាស​ការងារ ដែល​កំពុង​រង់ចាំ​ប្អូនៗ​នៅ​ពេល​បញ្ចប់​ការសិក្សា​។​

​ជាក់ស្តែង​សមិទ្ធផល​សាលារៀន​មួយ​ខ្នង​ដ៏​ស្កឹមស្កៃ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុន សែន និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែលមាន​១​ខ្នង​៥​បន្ទប់ ទុក​ជា​កន្លែង​ផ្តល់​នូវ​ចំណេះដឹង​ដល់​សិស្សានិសិស្ស​ដើម្បី​ក្លាយ​ជា​ទំពាំង​ស្នង ឫស្សី​នៃ​ប្រទេសជាតិ​។​

​លោក​ប្រធាន​ក្រុមការងារ ក៏​បាន​ជំរុញ​ដល់​ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ទាំងអស់​ស្របពេល​ដែល​មាន​សាលារៀន​ល្អ ហើយ​ត្រូវំ​រុញ​ឱ្យ​កូនៗ របស់​ខ្លួន​ដែល​គ្រប់​អាយុ​ចូលរៀន​ដោយ​ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា គឺ​ធ្វើ​យ៉ាង​ឱ្យ​កូនៗ ជា​សិស្សានុសិស្ស​បាន​រៀន​យ៉ាងហោច បញ្ចប់​ថ្នាក់​ទី​១២ មាន​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ ឬ​បើ​អាចមាន​លទ្ធភាព​ចូលរៀន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ដែរ ដើម្បី​ទទួលបាន​ការអប់រំ​ខ្ពស់​មាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​មាន​ការងារ​ធ្វើ​មាន​ប្រាក់កំរ៉ៃ​សមរម្យ​។​

​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់ ក៏​ផ្តាំផ្ញើ​ដល់​ប្អូនៗ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ស្តាប់បង្គាប់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​ខិតខំ​រៀនសូត្រ ដោយ​ចៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ ដែល​នាំ​អន្តរាយ​ដល់​ខ្លួន និង​គ្រួសារ សង្គមជាតិ ត្រូវ​ចូលរួម​កម្មវិធី​សង្គម​ឱ្យបាន​ច្រើន ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មីៗ សម្រាប់​ខ្លួន​ត្រូវ​ពង្រឹង​ពង្រីក​សមត្ថភាព ចំណេះដឹង​ទាំង​ភាសា​ខ្មែរ និង​ភាសាបរទេស​ឱ្យបាន​ខ្លាំង ដើម្បី​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ងាយស្រួល​រក​ការងារ​ធ្វើ នៅពេល​រៀន​ចប់ និង​ដើម្បី​បន្ត​ការសិក្សា​នៅ​បរទេស​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​លោក សៅ សុ​វណ្ណី បាន​អំពាវនាវ​ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់​ត្រូវ​ចេះ​សន្សំសំចៃ​ទឹក​ទុក ដោយ​ក្នុង​រដូវប្រាំង នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តៅ​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ ៤២ អង្សា ដោយសារ​តែ​ការរង​ដោយ​ប្រយោល នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​ចាត់វិធានការ​ថែរក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​ផងដែរ​។​

​លោក​ថា សូម​អាជ្ញាធរ​ដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការការពារ​សន្តិសុខ សុ​វត្តិភាព​ឱ្យ​បាល​ល្អប្រសើរ ជា​ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។​

​នៅ​ឱកាស​នោះ​លោក សៅ សុ​វណ្ណី បាន​ផ្តល់​អំណោយ​ជូន​ដល់​សិស្ស​ក្នុង​ម្នាក់ៗ​ទទួលបាន​កាតា​ប​១ និង​ថវិការ​៥​ពាន់​រៀល និង​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​អ្នកគ្រូ ក៏​ទទួលបាន​នូវ​ថវិកា​មួយចំនួន​ផងដែរ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×