Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart City) អាស៊ាន​-​ជប៉ុន​

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល បាន​យល់ព្រម​ជាគោលការណ៍ ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart City) អាស៊ាន​-​ជប៉ុន និង​ការបង្កើត​វេទិកាសាធារណៈ ឯកជន ស្ដីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន​-​ជប៉ុន​។ ការសម្រេច​យល់ព្រម​ជា​គោលការណ៍​នេះ យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊​ន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ ​២០១៩​។​

​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី ​១ ខែ​មីនា ឆ្នាំ​ ២០១៩ លោក​ហែម ក្រាញ់​តូ​នី រដ្ឋលេខាធិការ ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ករណី សំណើ​សុំ​គោលការណ៍ ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ (Smart City) អាស៊ាន​-​ជប៉ុន និង​ការបង្កើត​វេទិកាសាធារណៈ ឯកជន ស្តីពី​ការអភិវឌ្ឍ​នគ​រូបយ​កម្ម​អាស៊ាន​-​ជប៉ុន​ ។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជម្រាបជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ថា រាជ​រដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍ ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ការបង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ (Smart City) អាស៊ាន​-​ជប៉ុន និង​ការបង្កើត​វេទិកាសាធារណៈ ឯកជន ស្ដីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​អាស៊ាន​-​ជប៉ុន​។​

សូមជម្រាបថា ការបង្កើត​ទីក្រុង​ឆ្លាត​វៃ (Smart City) អាស៊ាន​-​ជប៉ុន គឺជា​គំនិត​ផ្តួចផ្តួម​របស់​ភាគី​ជប៉ុន ហើយ​ទីក្រុង​ទាំង​៣​របស់​កម្ពុជា គឺ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ដែស​ស្ថិត​ក្នុង​គម្រោង​នេះ​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×