Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពឹង​ឲ្យ​កោសខ្យ​ល់ ស្រាប់តែ​លួច​កាត់​ខ្សែក ពេល​ដែល​ម្ចាស់​មិនដឹង​ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ ៖ នគរបាល​មូលដ្ឋាន បាន​ចាប់ខ្លួន​ស្ត្រី​ជនរងគ្រោះ​ម្នាក់ ដែល​លួច​ដោះ​ខ្សែ​ក មាស ១​ខ្សែ ទម្ងន់​១​តម្លឹង ដែល​ជនរងគ្រោះ​ផ្ញើទុក​នៅ​ជនសង្ស័យ រួច​ដេក​ផ្កាប់មុខ ឲ្យ​ជនសង្ស័យ​កោស​ខ្យល់ ពេល​ជនរងគ្រោះ​ភ្លេចខ្លួន ជនសង្ស័យ​ក៏​យក​កន្ត្រៃ​កាត់​ក្រចក​លួច​កាត់យក​ខ្សែក មាស​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ឹង ហៀក ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៤​ស្ទួន ផ្លូវ​៣៧១ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ ចំណែក​ជនសង្ស័យ​ឈ្មោះ​ចាន់ ម៉ាំង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​កើតហេតុ ។​

​ដោយ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី ជនរងគ្រោះ​បាន​ទៅ​បន្ទប់​ជួល​របស់​ជនសង្ស័យ នៅ​ចំណុច​កើតហេតុ​ដើម្បី​ពឹង​ឲ្យ​កោស ខ្យល់ ពេល​ទៅ​ដល់​ក៏​ដោះ​ខ្សែ​ក មាស ១​ខ្សែ ទម្ងន់​១​តម្លឹង​ផ្ញើទុក​នៅ​ជនសង្ស័យ រួច​ដេក​ផ្កាប់មុខ ឲ្យ​ជនសង្ស័យ​កោស​ខ្យល់ ពេល​ជនរងគ្រោះ​ភ្លេចខ្លួន​ជនសង្ស័យ​ក៏​យក​កន្ត្រៃ​កាត់​ក្រចក​លួច​កាត់ យក​ខ្សែក មាស ជនរងគ្រោះ​បាន​ទម្ងន់​១​ជី ៥​ហ៊ុន រួច​ប្រើល្បិច​និយាយប្រាប់​ជនរងគ្រោះ​ថា ខ្សែ​មាស លោកយាយ​ដាច់​ហើយ ជនរងគ្រោះ​ក៏​យក​ខ្សែក មាស​មក ពិនិត្យ​មើល​ឃើញ​មាន​ស្នាម យក​កន្ត្រៃ​កាត់ រួច​ថ្លឹង​មើល ឃើញ​បាត់​ទម្ងន់​ដូចខាងលើ ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ចុះ ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​ធ្វើ​ការត្រួតពិនិត្យ​លើ​ខ្លួន​ជនសង្ស័យ​រកឃើញ​ខ្សែ កមាស មួយ​កំណាត់​ទម្ងន់ ៤​ហ៊ុន និង​កន្ត្រៃ​កាត់​ក្រចក មួយ រួច​ក៏​បញ្ជូន​ជនសង្ស័យ មក​អធិការដ្ឋាន នគរបាល ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×