Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ ២ នាក់​ ទៅ​តុលាការ ករណី​ប្រើ​កាំបិត កាប់​ជនរងគ្រោះ​ជាច្រើន​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​

spot_img

បាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន ២ នាក់ ដែល​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស កាប់​ដោយ​កាំបិត កាប់​ជនរងគ្រោះ​ជាច្រើន​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី លោក ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​៩ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៧ និង ៥​នាទី លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ កម្លាំង​ជំនាញ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប និង អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះបង្ក្រាប នាំខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ដែល​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​ដោយ​កាំបិត ) កាលពី​ថ្ងៃ​ទី​៣ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ០០:៤០​នាទី​នៅលើ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ ជនសង្ស័យ ឈ្មោះ រ៉ាំ បូរី ហៅ ( សល់ , យក្ស ) ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ( ជា​ជនដៃដល់ )​និង ឈ្មោះ រ៉ើយ សារ៉ាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ( ជា​អ្នក​ឌុប )​។

ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច បាន​រួម​ទាំង​វត្ថុតាង​មាន កាំបិត​ចំនួន ៣ ដើម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ មួយគ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1M 6051 ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ភី សុធា​រ៉ា ហៅ ចិន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ( រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ បណ្តាល​ឲ្យ​មុត​រយះ​ដេរ​ចំនួន ១០ ថ្នេរ )​។ ឈ្មោះ កែវ វ៉ាន់​នី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ( រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ មុត​រយះ​ដេរ​ចំនួន ២៤​ថ្នេរ )​។ ឈ្មោះ ភី សុខ​ហៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រែង ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ( រងរបួស​ត្រង់​ដៃ​ខាងឆ្វេង រយះ​ចេញឈាម​បណ្តាលឲ្យ​បាក់ដៃ )​។ ឈ្មោះ កែវ ឆ​ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គី​ឡូ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ( រងរបួស​ត្រង់​លើ​ស្លាបប្រចៀវ​ខាងស្តាំ​បណ្តាល​ឲ្យ​មុត​រយះ ដេរ​ចំនួន ៥ ថ្នេរ )​។ ឈ្មោះ ឃួម សុខ​ខេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ( រងរបួស​ត្រង់​ស្មា​ខាងឆ្វេង​បណ្តាល​ឲ្យ​មុត​រយះ ដេរ​ចំនួន ១៥ ថ្នេរ )​។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុងតែ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​ ៖​ កូឡាប​

   

spot_img
×