Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុគ្គលិក​ផ្នែកអនាម័យ​ម្នាក់​នៅ​ផ្ទះសំណាក់ AS88 ដែល​ដុត​សំរាម ធ្វើ​ឲ្យ​រាលដាល​ឆេះ​ផ្ទះសំណាក់​

spot_img

​កណ្តាល ​៖ ករណី​អគ្គីភ័យ​នៅ​ផ្ទះសំណាក់ AS88 ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ជន ដែល​បង្ក​ឃើញ​ហើយ ដោយ​ចាប់ខ្លួន​បុរស​ម្នាក់ ជា​អ្នក​ដុត​សំរាម ធ្វើ​ឲ្យ​រាលដាល​ឆេះ​ផ្ទះសំណាក់ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា អគ្គីភ័យ​នៅ​ផ្ទះសំណាក់ AS88 ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ជន​ដែល​បង្ក​ឃើញ​ហើយ កាលពី​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៩ ក្នុងករណី​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើប្រាស់​វិធី​គ្រោះថ្នាក់ ដល់​បុគ្គល ដែល​កើតហេតុ​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៥០​នាទី ចំណុច​ផ្ទះសំណាក់ អរុណរះ AS88 ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនរងគ្រោះ​១​នាក់ ឈ្មោះ​អ៊ិច ចាន់នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ប្រធាន រដ្ឋបាល​គ្រប់គ្រង​ការងារ ទូទៅ​(​តំណាង​ឲ្យ​ម្ចាស់​ផ្ទះសំណាក់​)​។ ចំណែក​ជនសង្ស័យ​១​នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១០ មីនា ២០១៩ ឈ្មោះ​ឌិន សុ​ផា ហៅ អ៊ំ ភារី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ អនាម័យ ស្នាក់នៅ​ក្នុង​ផ្ទះសំណាក់​អរុណ​សួស្តី AS88 ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ សម្ភារ​ខូចខាត ១-​ឆេះ​ម៉ូតូ ២ គ្រឿង ម៉ាក ឌ្រី​មសង់​០៨ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា អេស​អិល ១​គ្រឿង​។ ២-​ឆេះ​រោង​ជាង​១​ល្វែង​។ ៣-​ឆេះ​ចំណតរថយន្ត​១​ល្វែង​។ ៤-​ឆេះ​បន្ទប់​រដ្ឋបាល​១​ល្វែង​។​

​នគរបាល​មូលដ្ឋាន បាន​រៀបរាប់​ពីស​ភាព​នៃ​រឿង​ហេតុថា នៅ​មុនពេល​កើតហេតុ ឈ្មោះ​ស្រី កំសាន្ត បាន​រុញ​រទេះ​សំរាម មក​ដាក់​នៅ​មុខ​ទ្វាររបង​សង្ក​សី (​កន្លែង​ដុត​សំរាម​) រួច​រុញ​រទេះ​សំរាម​មក​ទុក ហើយ​សំរាក​ហូបបាយ​ថ្ងៃត្រង់​។ លុះដល់​ម៉ោង​១០​និង​៥០​នាទី ជនសង្ស័យ ដើរ​មក​តាម​ក្រោយ ក៏​យក​សំរាម​ទៅ​ដុត​ហើយ​ទៅ​ដេក ឯ​បន្ទប់​ខ្លួន​បាត់​។ លុះដល់​ម៉ោង​១២​និង​៣០​នាទី ភ្លើង​ឆេះ​រាល​ដល់​រោង​ជាង​ខាង​លើ ទើប​ដឹង​រួច​រាយ​ការជូន​សមត្ថកិច្ច ចុះមក​ជួយ​ពន្លត់ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​១៩​រថយន្ត ប្រើប្រាស់​ទឹក​អស់​៣៨​ឡាន ទើប​រលត់​ជា​ស្ថាពរ​។​

​តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ បាន​សារភា​ថា ខ្លួន​មិន​មាន​នរណា ប្រើ​ឲ្យទៅ​ដុត​ទេ ខ្លួន​ដើរ​មក​ឃើញ​សំរាម​ច្រើន ទើប​ខ្លួន​ដុត ហើយ​មិន​បាន​ឈ​ចាំមើល​ទេ គឺ​ដុត​ហើយ​ដើរ​ទៅ​ដេក​តែ​ម្តង​។​

​សូមបញ្ជាក់​ថា កន្លែង​ដុត​សំរាម​នេះ មាន​សិទ្ធិ​ដុត តែ​ឈ្មោះ​អ៊ិច ចាន់នី អ្នកគ្រប់គ្រង​ការងារ​ទូទៅ រីឯ​ជនសង្ស័យ ពុំ​មាន​សិទ្ធិ​ដុត ហើយ​មិន​ដែល​ចូល​ដុត​ទៀតផង​។​

​ករណីនេះ កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​ ៖​ កូឡាប​

   

spot_img
×