Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស​ប្រធាន​ទីផ្សារ​ក្រុមហ៊ុនតេលា​ដាក់ពន្ធនាគា​រ​២​ឆ្នាំ និង​សង​ប្រាក់​ទៅ​ក្រុមហ៊ុន​ជាង​៧២​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ប្រេង​តេលា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ក្រុមហ៊ុនតេលា​ចំនួន​ប្រមាណ​៧២​ម៉ឺន​ដុល្លារ​។​

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ប្រេង​តេលា ឈ្មើ​គុណ ប៊ុនធឿន អាយុ​៣៥​ឆ្នាំ ត្រូវបាន​ក្រុមហ៊ុន​ទុកចិត្ត​ប្រគល់​តួនាទី ឲ្យ​ប្រមូល​ប្រាក់​ថ្លៃ​ប្រេង​ទូទាំង​ប្រទេស ប៉ុន្តែ​រយៈពេល​ចុងក្រោយ ក្រុមហ៊ុន​តែងតែ​បាត់បង់​នូវ​ប្រាក់ចំណូល ទើប​ក្រុមហ៊ុន​បាន​ឆែក​មើល និង​ផ្ទៀងផ្ទាត់​បញ្ជី​ប្រមូលប្រាក់ ក៏​រកឃើញថា មាន​ការបាត់បង់​ប្រាក់​រហូតដល់​ទៅ​ជាង​៧២​ម៉ឺន​ដុល្លារ ទើប​ក្រុមហ៊ុន​តេលា បានសម្រេច​ប្តឹង​ជនជាប់ចោទ​រូប​ទៅកាន់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×