Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​ម្នាក់ លួច​បង្ហោះ​ដ្រូ​ន ផ្តិត​យក​រូបភាព លើ​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ ​៖ បើទោះបីជា សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង ហាមឃាត់​ការ​បង្ហោះ​កាមេរ៉ា​វីដេអូ និង​ថតរូប​បំពាក់​លើ​យន្តហោះ​បញ្ជា Drone ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​តំបន់​មាន​ការហាមឃាត់​ដូចជា ព្រះបរមរាជវាំង ភូមិគ្រឹះ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្តី ក៏​នៅ​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន បាន​បង្ហោះ​ដ្រូ​ន ដើម្បី​ផ្តិត​យក​រូបភាព ដូចជា​ករណី​ជាក់ស្តែង ជនជាតិ​វៀតណាម​ម្នាក់ បាន​ឈរ​ក្នុង​វត្ត​លង្កា លួច​បង្ហោះ​ដ្រូ​ន (Drone) មកលើ​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​អាទិត្យ ។​

​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ធ្វើ​ការឃាត់​ជនជាតិ​វៀតណាម ដែល​បាន​បង្ហោះ​ដ្រូ​ន Drone នៅ​តំបន់​ហាមឃាត់​នា​ភូមិគ្រឹះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​បាន​នាំ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចតុមុខ ដើម្បី​សាកសួរ​បន្ត​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៖៤១​នាទី​រសៀល ថ្ងៃអាទិត្យ ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា បច្ចុប្បន្ន​បុរស​ជនជាតិ​វៀតណាម​រូបនេះ ត្រូវបាន​បញ្ជូន​ទៅ​នាយ​ក​ដ្ឋា​ន​សន្តិសុខ ក្រសួង មហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ​។​

​គួរបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីជូនដំណឹង ហាមឃាត់​ការ​បង្ហោះ​កាមេរ៉ា​វីដេអូ និង​ថតរូប​បំពាក់​លើ​យន្តហោះ​បញ្ជា (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ អ្នក​ល្មើស​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​។ ព្រោះ​កន្លងមក​យើង​បានឃើញភាពអនាធិប តេយ្យ ដែល​ក្រុមហ៊ុន ឬ​បុគ្គល​មួយចំនួន បាន​ប្រើប្រាស់​ឧបករណ៍​នេះ ដោយ​រំលោភ​លើ​ការរស់នៅ ជា​ឯកជន របស់​ប្រជាពលរដ្ឋ និង​ឈាន​ដល់​ការប៉ះពាល់ ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ​ទៀត​ផង​។ ប៉ុន្តែ​ជារឿយៗ​ឃើញថា នៅតែ​មាន​អ្នក​បំពាន លួច​បង្ហោះ Drone នៅតាម​តំបន់​ហាមឃាត់ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×