Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពិភពលោក គាំទ្រ​និង​រង់ចាំ​សហការ​ជាមួយ គ​.​ជ​.​ប

spot_img

​ភ្នំពេញ ​៖​ លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក គ​.​ជ​.​ប រួម​ទាំង​ថ្នាក់​ដឹកនាំ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បាន​ទទួល​ជួប​ពិ​ភ្សាការ​ងារ​ជាមួយ​លោក គីម យ៉ុង​ហ៊ី (Kim YongHi) ​អគ្គលេខាធិការ​សមាគម នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពិភពលោក ហៅ​កាត់​ថា A-WEB កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ស្តីការ គ​.​ជ​.​ប ។​

​ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងយល់​ពី​ស្ថាប័ន A-WEB និង​ការ​បញ្ចុះបញ្ចូល គ​.​ជ​.​ប ឱ្យ​ក្លាយ​ជា​សមាជិក​នៃ A-WEB ។​

​លោក គីម យ៉ុង​ហ៊ី បានឱ្យដឹងថា A-WEB មាន​សមាជិក ចំនួន ១០៩ មកពី ១០៣​ប្រទេស​បាន​នឹង​កំពុង​ធ្វើ​ការងារ​យ៉ាង​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​សហការគ្នា ក្នុង​គោលបំណង​ឱ្យ​ការបោះឆ្នោត​ក្នុង​ប្រទេស​នីមួយៗ​ប្រព្រឹត្ត​ទៅ​ឱ្យ​កាន់តែ​មាន​សុក្រឹត្យភាព និង​មាន​តម្លាភាព ។​

​ឆ្លើយតប​នឹង​ចំណុច​នេះ​លោក ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​សង្កត់ធ្ងន់ថា ដូចដែល A-WEB បាន​នឹង​កំពុង​ធ្វើ និង​ទស្សនវិស័យ​របស់​ខ្លួន គឺ​មិន​ខុស​ពី​ការចង់បាន និង​ទស្សនវិស័យ​របស់ គ​.​ជ​.​ប នោះទេ ។ លើសពីនេះទៅទៀត គ​.​ជ​.​ប ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​មក​បោះឆ្នោត និង​សម្លេង​របស់​ពួកគាត់​ត្រូវបាន​រាប់​យ៉ាង​ត្រឹមត្រូវ ។​

​ឆ្លៀត​ក្នុង​ឱកាស​ជំនួប​លើក​ទី​១​នេះ​លោក​ប្រធាន គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា គ​.​ជ​.​ប បាន​រៀបចំ​ការបោះឆ្នោត​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ថ្មីៗ​នេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​គ្មាន​ភាគី​ណាមួយ​តវ៉ា​នោះទេ ហើយ គ​.​ជ​.​ប នៅតែ​បន្ត​មាគ៌ា​នេះ​តទៅ​ទៀត​សម្រាប់​ការបោះឆ្នោត​នៅ​ពេល​បន្តបន្ទាប់​។​

​ពាក់ព័ន្ធ​នឹង​ការវិវត្តន៍​ថ្មីៗ​នេះ ដែល​សហភាព​អឺរ៉ុប​បានប្រកាស​ព្យួរ​ជំនួយ​មក គ​.​ជ​.​ប លោក​ប្រធាន គ​.​ជ​.​ប បាន​ជម្រាបជូន លោក​អគ្គលេខាធិការ A-WEB ថា គ​.​ជ​.​ប នៅតែ​បន្ត​ការងារ​របស់​ខ្លួន​ជា​ប្រក្រតី ហើយ​ភាគី​ជាច្រើន​រួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និង​រុស្ស៊ី ហើយ​ជាពិសេស​អង្គការ JICA ដែល​ពី​មុន​នឹង បច្ចុប្បន្ន​នៅតែ​បន្ត​ជួយ គ​.​ជ​.​ប ទៀត​ក្នុង​ការងារ​បច្ចេកទេស និង​ថវិកា​ដោយ​មិនលូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ គ​.​ជ​.​ប ទេ ។​

​លោក ស៊ិក ប៊ុន​ហុក ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម A-WEB ផងដែរ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​ធម្មនុញ្ញ​របស់​ខ្លួន​ត្រង់​មាត្រា​៣-១ ថា “​សមាគម A-WEB ជា​សមាគម​មិន​ធ្វើ​នយោបាយ មាន​ស្វ័យភាព និង​ឯករាជ្យ​ដែល​រួម​បញ្ចូល​សមាជិក​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពិភពលោក និង​គ្មាន​ឆន្ទៈ​លូកដៃ​ចូល​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ជា​សមាជិក​នោះ​ទេ​” ហើយ​ឯកឧត្តម​បន្ថែមថា គ​.​ជ​.​ប នឹង​សហការ​ជាមួយ A-WEB ជា​ជំហានៗ មុន​នឹង​ក្លាយខ្លួន​ជា​សមាជិក​នៃ​សមាគម​នេះ​។​

​លោក គីម យ៉ុង​ហ៊ី អគ្គលេខាធិការ A-WEB បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ គ​.​ជ​.​ប និង​គាំទ្រ ព្រមទាំង​រង់ចាំ​សហការ​ជាមួយ គ​.​ជ​.​ប ៕ ដោយ ៖ កូឡាប​

 

spot_img
×