Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ លុបចោល​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើក​ឲ្យមាន​ការដាក់ទោស​ប្រហារជីវិ​ត ដោយ​បង្កើន​ការអប់រំ ដោយ​បញ្ជ្រាប​គុណធម៌ សីលធម៌ កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ និង​ប្រព្រឹត្តិ​អំពើ​បាប​តាម​បែប​តិរច្ឆាន​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា កាល​ពី​ម្សិលមិញ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ខ្ញុំ​បាន​ទៅ​ជួប​សួរសុខទុក្ខ​ចៅៗ​កុមារកំព្រា ដែល​ទទួល​រងគ្រោះ ដោយ​ការរំលោភបំពាន​រាងកាយ និង​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ តាម​បែប​តិរច្ឆាន ជា​ពិសេស​ដែល​បាន​ប្រព្រឹត្តិ​ឡើង​ដោយ ឪពុក​បង្កើត​, ជីតា​បង្កើត​, ពូ មា បង្កើត និង បងប្អូន​បង្កើត ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​បាន​ត្រិះ​រិះគិតថា តើ​យើង​គួរ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើក​ឲ្យមាន​ការដាក់ទោស​ប្រហារជីវិ​ត​ឡើង​វិញឬ​ទេ​? សំណើ​កែប្រែ​រដ្ឋធម្មនុញ អំពី​ការដាក់ទោស​ប្រហារ​ជីវិត គឺ​មិន​អាច​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​តែម្នាក់ឯង ឬ​ដោយ​សមាជិក​រដ្ឋសភា​បានឡើយ ប៉ុន្តែ​គឺ​អាច​ធ្វើបាន​តាម​រយៈ​ការសុំ​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​តែ​ម្តង​។

​សម្តេច​តេជោ បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULES) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា​នេះ​ថា អស់​រយៈពេល​១​យប់ នឹង​មកដល់​ថ្ងៃនេះ មាន​បងប្អូន​ជនរួមជាតិ​ជាច្រើន បាន​ចូល​មក​ផ្តល់​ជា​មតិយោបល់ (Comments) នៅក្នុង​ហ្វេ​សប៊ុក (Facebook) ផ្លូវការ​របស់​ខ្ញុំ ភាគច្រើន​បាន​គាំទ្រ​ឲ្យមាន​ទោសប្រហារ​ជីវិត ចំពោះ​ករណី​ខាងលើ រួម​ជាមួយ​ករណី​រំលោភ​សម្លាប់​ផងដែរ​។ ទន្ទឹមនឹងនោះ ក៏​មាន​ការ​វិភាគ​លើ​បញ្ហា​នេះ ដោយ​ក្រុម​អ្នកវិភាគ​ដូចជា លោក សុខ សំអឿន​, លោក អ៊ូ វីរៈ និង លោក សុខ ទូច ដែល​បាន​បញ្ជាក់ថា កម្ពុជា​បាន​លុបចោល មិនឲ្យ​មាន​ទោសប្រហារ​ជីវិត ជា​យូរ​ឆ្នាំ​មកហើយ​។ ការដាក់ទោស​ប្រហារជីវិត ប្រសិនបើ​ច្រឡំ ឬ​មាន​ការ​ថ្លោះធ្លោយ​ណាមួយ​កើតឡើង គឺ​នឹង​មាន​គ្រោះថ្នាក់​ធំ​វិញ​ទេ ហើយ​នឹង​មាន​វិប្បដិសារី​សោកស្តាយ អស់​មួយ​ជីវិត​មិន​ខាន​។ ប៉ុន្តែ​ត្រូវតែកំណត់​ទោស ទម្ងន់ទោស​ឲ្យបាន​ធ្ងន់​បំផុត​ចំពោះ​ករណី​ខាងលើ​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា តាមពិតទៅ កម្ពុជា​យើង​បាន​លុបចោល “​ទោស​ប្រហារជីវិត​” តាំងពី​ជំនាន់​អតី​រដ្ឋ​កម្ពុជា ដែល​ពេល​នោះ​​​យើង បាន​ផ្លាស់ប្តូរ​ពី សាធារណៈ​ប្រជាមានិត​កម្ពុជា​មក​ម្ល៉េះ​។​ ​នៅពេលនេះ ប្រទេសជាតិ​យើង​បាន​ឆ្លង មក​ដល់​បរិបទ​ថ្មី​ហើយ គឺ​យើង​មិន​ដើរ​ថយក្រោយ​ទេ​។ ដូច្នេះ ខ្ញុំ​សូម​សម្រេច​មិនចាំបាច់​ស្នើ ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ​ឡើងវិញ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សូម​ដាក់​ចេញ​នូវ​វិធានការ​ដូចខាងក្រោម ៖

១)​បង្កើន​ការអប់រំ ដោយ​បញ្ជ្រាប​គុណធម៌ សីលធម៌ កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ និង​ប្រព្រឹត្តិ​អំពើ​បាប​តាម​បែប​តិរច្ឆាន ដែល​សង្គម​ទាំងមូល​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា​។​

២)​ត្រូវតែ​ពង្រឹង​ការអនុវត្តន៍​ច្បាប់ ឲ្យបាន​តឹងរ៉ឹង និង​ហ្មឺង​ម៉ាត់​បំផុត ចំពោះ​អំពើ​តិរច្ឆាន​នេះ ដោយ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់​បំផុត ដើម្បី​កាត់បន្ថយ នឹង​ឈានទៅដល់​ការលុបបំបាត់ ចោល​ទាំងស្រុង នៅ​នូវ​អំពើ​តាមបែប​តិរច្ឆាន​នេះ ពី​សង្គម​ជាតិ​យើង​។​

​សុំ​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​ផ្តល់​ជា​គំនិត មតិ យោបល់​ល្អៗ ដើម្បី​សង្គមជាតិ​កាន់តែ​រីក​ចម្រើ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​៕ ​ដោយ ​៖ ​កូឡាប​

    

spot_img
×