Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀន ជិត​១​គី​ឡូ​

spot_img

​​ភ្នំពេញ ៖ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជួញដូរ​គ្រឿងញៀន ជិត​១​គី​ឡូ ចំណែក​បក្ខពួក​ម្នាក់​ទៀត រត់គេចខ្លួន​បាត់​។​

​បើ​តាមផេក​ហ្វេស​ប៊ុក Anti-Drug Department ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​១១​ខែ​មីនា​នេះ​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន​(​ក​៥) សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជាវ វណ្ណា នាយការិយាល័យ បាន​ចុះ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។ ជា​លទ្ធផល សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ ឈ្មោះ ភុំ កក្កដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត រត់គេចខ្លួន​បាត់​។

​រឹបអូស​វត្ថុតាង​រួមមាន ៖ គ្រឿងញៀន ក្រាម​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ១​កញ្ចាប់​ធំ ស្មើ​ទម្ងន់ 960,26g ៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×