Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ដួង វណ្ណា ៖ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ ​បាន​មាន ប្រសាសន៍ថា ៖ ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​

​លោកស្រី​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តជាតិ ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​លេីក​កម្ពស់​សមភាព​យេនឌ័​រ និង​ការ​គាំពារ​សង្គម​ដេ​ី​ម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​ស្រី ពៅ សុភាព តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង លោក​អនុប្រធាន​សេនាធិការ លោក​អនុប្រធាន​ការិយាល័យ​កណ្តាល លោក លោកស្រី​នាយ នាយរង​ការិយាល័យ​ជំនាញ លោក​អធិការ ក្រុង​/​ស្រុក កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត កងកម្លាំង​នគរបាល​នារី ទូទាំង​ខេត្ត និង​សមាជិក​នារី នៃ​សមាគម​អ្នកជិះ​កង់​ដេ​ី​ម្បី​សុខភាព និង​ការអភិវឌ្ឍ សរុប​វត្តមាន ២៣៥ នាក់ (​នគរបាល​នារី ១១៤ នាក់​)​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​លោកស្រី ដួង វណ្ណា បាន​លើកឡើង​បន្ត​ទៀត​ថា សំខាន់​ជាងនេះទៅទៀត ទិវា​នេះ​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ដោយ​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់ អនុវត្ត​បន្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។

​លោកស្រី​អ្នកតំណាងរាស្ត្រ​បាន​បន្តថា ខួប​លើក​ទី ១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​នៅ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ជ្រើស​រើស​យក​ប្រធានបទ​“​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​ក្នុង​គោលបំណង​រំលេច​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ផែនការ​សកម្មភាព​គន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋា​ភិបាល ក្នុង​ការធានា​ឲ្យមាន​ចូលរួ​ម​ពី​គ្រប់​ស្ថាប័ន អង្គភាព ក្នុង​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​នៅក្នុង​គ្រប់​ដំណើរការ​នៃ​សកម្មភាព​សង្គម រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ធនធាន​មនុស្ស​ផង​ដែរ ។​

​ជា​ចុងបញ្ចប់​នៃ​ពិធី​នេះ លោកស្រី​ក៏​បាន​ជម្រុញ​ឱ្យ កងកម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​ទាំងអស់ បើទោះបី​ជាប់រវល់ និង​មមាញឹក​បំពេញ​ភារកិច្ច​ការងារ​យ៉ាងណាក៏ដោយ ក៏​ប៉ុន្តែ​សូម​កុំ​ភ្លេច​ត្រូវ​ឆ្លៀត​ពេល​វេលា​ជួយ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូន​ចៅ សាច់ញាតិ ឲ្យក្លាយ ជា​កូន​​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើហិង្សា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ៕ ដោយ ៖ វ៉ៃកូ​

  

spot_img
×