Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​គ្រូទាយម្នាក់ ដែល​ប៉ង​ចាប់រំលោភ​ស្ដ្រី​ពេល​ទៅ​លើករាសី នៅ​បន្ទប់​

spot_img

​កំពង់ចាម​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ចាប់ខ្លួន​គ្រូ​ទស្សន៍ទាយ ម្នាក់ ដែល​ប៉ុនប៉ង​ចាប់រំលោភ​ស្ដ្រី​ម្នាក់ ពេល​ហៅ​ឲ្យមក​សូតមន្ត​អាគម លើក រាសី នៅ​ចំណុច​បន្ទប់​ជួល​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពឹល ស្រុក​កំពង់សៀម នៅ​ម៉ោង​៩៖៣០​នាទី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩ ។

​បន្ទាប់មក​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ លោក សៅ សុភ័​ក្រ ព្រះរាជអាជ្ញារង បាន​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​: តាម​មាត្រា​២៧ និង​មាត្រា​២៣៩ ហើយ​លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​បាន​ចោទ​ពី​បទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​២៦៧ ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។ ជនសង្ស័យ​បាន​បញ្ជូន​ទៅ ដាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​។​

​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បានឲ្យដឹង ថា ការឃាត់ខ្លួន​គ្រូទាយ​បោកប្រាស់​រូបនេះ ធ្វើឡើង​ដោយ​កម្លាំង​ង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បន្ទប់​ជួល​នៅ​ទីនោះ​ថា មាន​ករណី​ចាប់​រំលោភ​កើតឡើង​។​

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពឹល ស្រុក​កំពង់សៀម បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ដែល​បន្លំ​ធ្វើ​ជា​គ្រូ​ទាយ និង​លើក​រាសី ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ជនរងគ្រោះ អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ (​មិនបាន​សម្រេច ដោយ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យគេ​ជួយ​)​។ កម្លាំង​អាវុធហត្ថ​ដកហូត​បាន ស្រោមអនាម័យ​ចំនួន​២, ចាន​ធូប​ទៀន​យ័ន​ចំនួន​មួយ​សម្រាប់​, ខោអាវ​ជនសង្ស័យ​០១​កំ​ផ្លេរ (​ជន​បង្ក​បាន​ដោះ​ចេញ​ពី​ខ្លួន រួច​ហើយ​ពេល​ធ្វើ​សកម្មភាព​), ស្រា​បៀរ​ចំនួន​២​កំប៉ុង​, ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​១​គ្រឿង ម៉ាក​C125 ផលិត​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-1987៕ ដោយ​ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×