Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​សិល្បៈ​ចិន​ស្នើ​ខ្ចី​បដិមា​ពី​ប្រាសាទតាកែវ និង​ប្រាសាទចៅសាយទេវតា យក​ទៅ​តាំងពិព័រណ៍​នៅ​ប្រទេស​ចិន​

spot_img

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ចិន​ដឹកនាំ​ដោយ​លោក CHOU Ming អនុប្រធាន​នៃ​ពិព័រណ៍​សិល្ប​:​ចិន​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិចិន ចូល​ជួប​សំណេះសំណាល ដើម្បី​ពិភាក្សា​ស្តីអំពី​ការស្នើ​ខ្ចី​រូប​បដិមា​ខ្មែរ​ដើម្បី​យក​ទៅ​ចូលរួម​តាំងពិព័រណ៍​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន ។​

​ពិព័រណ៍​ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​ចិន ហើយ​ភាគី​ចិន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការរៀបចំ​ពិព័រណ៍​ដែល​មាន​លក្ខណៈ​ពិសេស នោះ​គឺ​កិច្ចសហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ចាំបាច់​ត្រូវការ​បដិមា​ដែលមាន​ប្រភព​មក​ពី​ប្រាសាទតាកែវ​និង​ប្រាសាទចៅសាយទេវតា​។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​មិនទាន់​អាច​ឆ្លើយតប​ភ្លាមៗ​បាន​នៅឡើយ​ទេ ដោយហេតុ​ថា រាល់​រូប​បដិមា​ដែល​បាន​ស្នើឡើង​ចាំបាច់​ធ្វើ​ការវាយតម្លៃ​ធានារ៉ាប់រង​ស្រប​តាម​ការគ្រប់គ្រង​បុរាណ​វត្ថុ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវការ​ពេលវេលា​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អាច​អនុញ្ញាត​ឱ្យ​យក​បដិមា​ចេញ​ពី​ទីតាំង​ចេញ​ពី​ទីតាំង​ជាក់ស្តែង​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សន្យាថា​នឹង​ជួយ​សម្របសម្រួល​និង​សហការ​ល្អ​ចំពោះ​កិច្ចការ​នេះ​ឱ្យ​ដំណើរការ​បានរ​លូន ព្រោះ​នេះ​គឺជា​ឱកាស​ដែល​ប្រទេស​កម្ពុជា​អាច​បង្ហាញ​អរិយធម៌​ខ្មែរ​ទៅកាន់​បណ្តា​ប្រទេស​នៅ​អាស៊ី និង​ជុំវិញ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​ទៀត​៕ ដោយ​:​កូឡាប​

 

spot_img
×