Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ថ្កោលទោស យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​អា​មេ​រិច ដែល​ចាត់ទុក​ចិន និង​រុស្សី​ជា​សត្រូវ​ប្រជែង​អំណាច​

spot_img

​ប្រទេស​ចិន​បាន​ថ្កោលទោស ចំពោះ​ផ្នត់គំនិត​សង្គ្រាមត្រជាក់ របស់​សេត​វិមាន​អា​មេ​រិច ក្រោយពេល​មាន​ការចេញផ្សាយ​ឯកសារ​គោលនយោបាយ​សន្តិសុខ​អាមេរិច​ថ្មី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​ឯកសារ​ដែល​មាន​កំរាស់ ៦៨​ទំព័រ បានចាត់ទុក​ប្រទេស​ចិន និង​រុស្សី​គឺជា​ដៃគូ​ប្រជែង​អំណាច​ជាមួយ​នឹង​អា​មេ​រិច និង​បាន​រៀបរាប់​ពី​ការគំរាមកំហែង​មួយចំនួន​ដែល​ពួក​គេ​រៀបចំ​។​

​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី បាន​និយាយថា ទីក្រុង​ប៉េង​កាំ​ង និង​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ប្តេជ្ញាចិត្ត​ប្រជែង​អំណាច​របស់​អា​មេ​រិច​។​

​ប៉ុន្តែ​ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការរិះគន់​ដល់​ឯកសារ​យុទ្ធសាស្ត្រ​ថ្មី​របស់​អា​មេ​រិច ដោយ​បាន​លើកឡើង​ថា ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​បោះ​បង់គំនិត​ចាស់កំរិល​នោះ​ចោល​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន អ្នកស្រី Hua Chunying បាន​ថ្លែង​ដូច្នេះ​ថា “​គ្មាន​ប្រទេស​ណា ឬរ​បាយ​ការណ៏​ណា​អាច​សម្រេច​ជោគជ័យ​ឡើយ នៅពេលដែល​ពួកគេ​បកស្រាយ​ខុសពី​ការពិត ឬ​ការប្រើប្រាស់​ការ​មួលបង្កាច់​ព្យាបាទ​គេ​”​។​

​អ្នកនាំពាក្យ​រូប​នោះ​បន្តទៀតថា “​ពួក​យើង​សូម​ជំរុញ​ឲ្យ​ភាគី​អា​មេ​រិច​បញ្ឍប់ ការបកស្រាយ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ចិន​ដោយ​ខុស​ការ​ពិត និង​បោះបង់​គំនិត​ហូ​ស​សម័យ​នៃ​ផ្តត់គំនិត​សង្គ្រាមត្រជាក់​ចោល និង​ការទទួលបាន​ផលប្រយោជន៏​ពី​ការព្យាបា​ទ​គេ​”​។​

​ចំនែក​ប្រទេស​រុស្សី​វិញ បាន​ឆ្លើយតប​ទៅនឹង​គោល​នយោបាយ​សន្តិសុខ​ថ្មី​របស់​អា​មេ​រិច​ផងដែរ ដោយ​បាន​លើកឡើង​ថា ខ្លួន​មិន​អាច​ទទួលយក​ការលើកឡើង​របស់​អា​មេ​រិច​បានឡើយ ហើយ​វា​គឺជា​ការគំរាមកំហែង​។​

​រុស្សី​ក៏បាន​រិះគន់ អ្វី​ដែល​ខ្លួន​និយាយថា​វា​គឺជា​ចរិត​ចក្រពត្តិនិយម​នៃ​ឯកសារ​នោះ​។​

​នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី ប្រទេស​ចិន និង​រុស្សី​ត្រូវបាន​គេ​បញ្ជាក់ថា នឹង​ប្រជែង​អំណាច ឥទ្ធិពល និង​ផលប្រយោជន៏​របស់​អា​មេ​រិច និង​ប៉ុនប៉ង​ច្រោះ​សន្តិសុខ​ជាតិ និង​វិបុលភាព​របស់​អា​មេ​រិច​។​

​នៅក្នុង​ឯកសារ ក៍មាន​អះ​អាំង​បញ្ជាក់​ពី​ប្រទេស​ចិន​ដូចជា​៖

– ចិន និង​រុស្សី​កំពុង​អភិវឌ្ឍ​ន៏​អាវុធ​ទំនើប និង​សមត្ថភាព​ដែល​អាច​គំរាមកំហែង​ដល់​អា​មេ​រិច​
– គូប្រជែង ដូចជា​ចិន​នេះ បាន​លួច​កម្មសិទ្ធិបញ្ញា​របស់​អា​មេ​រិច​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ រាប់​រាយ​ពាន់​លាន​ដុល្លា​
– ចិន និង​រុស្សី​កំពុង​វិនិយោគ​ក្នុង​ការអភិវឌ្ឍ​ន៏​ពិភពលោក ដើម្បី​ពង្រឹង​ឥទ្ធិពល និង​ទទួលបាន​គុណសម្បត្តិ​នៃ​ការប្រកួតប្រជែង​លើ​អា​មេ​រិច​
– នៅ​តំបន់​អ៊ឺរ៉ុប​វិញ ប្រទេស​ចិន​កំពុង​ទទួលបាន​ជំហរ​យ៉ាង​មាំ តាមរយៈ​ការពង្រឹង​ការអនុវត្ត​ការធ្វើ​ជំនួញ​ដោយ​គ្មាន​តម្លាភាព និង​វិនិយោគទុន​លើ​ឧស្សាហ៏កម្ម​សំខាន់ៗ​ជាច្រើន​
– ចិន​ក៏​កំពុង​តែ​ចង់​ទាញ​អា​មេ​រិច​កណ្តាល​ឲ្យចូល​គន្លង​របស់​ខ្លួន តាមរយៈ​ការវិនិយោគទុន និង​កម្ចី​៕ សុភ័ក្ត្រ​

spot_img
×