Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ ស៊ីម៉ាក់ បោសសំអាត​ផ្ទៃដី​មាន​គ្រាប់មីន ជាង​៨​ពាន់​ហិកតា និង​កម្ទេច​គ្រាប់មីន​ជិត​៤​ម៉ឺន​គ្រាប់

spot_img

​ភ្នំពេញ ៖ នៅក្នុង​ឆ្នាំ​២០១៧​នេះ អង្គភាព​ស៊ីម៉ាក់ សម្រេច​បោសសំអាត​ផ្ទៃដី មាន​បញ្ហា​គ្រាប់មីន និង​ផ្ទៃ​ដី​ចំការ​គ្រាប់ បាន​ចំនួន ៨.៦៣៦​ហិកតា និង​កម្ទេច​ចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​បាន​ចំនួន ៣៧.៤៤៨ គ្រាប់​។​

​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បានបញ្ជាក់​ថា​បាន​បន្ដថា លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​ផែនការ​ឆ្នាំ​២០១៨ របស់​ស៊ីម៉ាក់ គឺ​នៅក្នុង​ឆ្នាំ​២០១៧​នេះ អង្គភាព​ស៊ីម៉ាក់ សម្រេច​បោសសំអាត​ផ្ទៃដី មាន​បញ្ហា​គ្រាប់មីន និង​ផ្ទៃ​ដី​ចំការ​គ្រាប់ បាន​ចំនួន ៨.៦៣៦​ហិកតា ក្នុងនោះ​ផ្ទៃ​ដី​ចំការ​មីន​ទំហំ​៤.០២៤​ហិកតា ផ្ទៃ​ដី​ចំការ​គ្រាប់​ទំហំ ៣.១៤៩​ហិកតា បោសសំអាត​ដើម្បី​សុវត្ថិភាព​និង​ស្រាវជ្រាវ​ទំហំ​១.៤៦២​ហិកតា និង​កម្ទេច​ចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​បាន​ចំនួន ៣៧.៤៤៨ គ្រាប់ ក្នុងនោះ​រកឃើញ​និង​កម្ទេច​ចោល​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​៣៣.៣៦៦​គ្រាប់ រកឃើញ​និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​បាន​ចំនួន​៣.៩៨០​គ្រាប់ រកឃើញ​និង​កម្ទេច​ចោល​មីន​ប្រឆាំង​រថក្រោះ​បាន​ចំនួន ៨៧​គ្រាប់ រកឃើញ​និង​កម្ទេច​ចោល​មីន​ច្នៃ​ចំនួន​១៥​គ្រាប់ រកឃើញ​និង​កម្ទេច​ចោល​គ្រាប់កាំភ្លើង​ធុន​តូច​បាន​ចំនួន​១.៧៩៨​គីឡូក្រាម បោះ​ផ្លាក​សញ្ញា​សម្គាល់​ព្រំប្រទល់​ចំការ​មិណបាន​ប្រវែង ១.២៤៧.០១០​ម៉ែត្រ ។ ស៊ីម៉ាក់​បាន​ផ្សព្វផ្សាយ​អប់រំ ប្រជាពលរដ្ឋ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន ការងារ​ស្រាវជ្រាវ និង​កំណត់​ទីតាំង គ្រាប់មីន គ្រាប់បែក​ចង្កោម និង​គ្រាប់បែក​គីមី ព្រមទាំង​ការងារ​ហ្វឹកហ្វឹន​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ​ផងដែរ​។​

​អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​ទី​១ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សកម្មភាព​មីន ២០១៨-២០២៥​នោះ អង្គភាព​ស៊ីម៉ាក់​មាន​ផែនការ​រំដោះ​ផ្ទៃ​ចំការមីន និង​ចំការ​គ្រាប់​ចំនួន​១១៦​គីឡូម៉ែត្រ​ក្រឡា ត្រៀម​ឆ្លើយតប​សំណើរ​បន្ទាន់ៗ ៩០០០​សំណើរ និង​អាច​បោសសំអាត​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ័​នានា​ចំនួន​៥០.០០០​គ្រាប់​។​

​ជាមួយគ្នានេះ លោក ហេង រតនា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ សូម​នាំគ្នា​ថែរក្សា និង​ពង្រឹង​សន្តិភាព ដែល​បាន​មក​ដោយ​លំបាក​បំផុត និង​អំពាវនាវ​បញ្ឈប់​វប្បធម៌​ពឹង​បរទេស មក​គាបសង្កត់ និង​បំផ្លិចបំផ្លាញ សេចក្តីសុខ​និង​វឌ្ឍនភាព​ខែ្មរ​។ នេះ​ជា​សំណល់​មរតក​នៃ​សង្គ្រាម ដែល​បន្ត​គំរាមកំហែង​ដល់​សុខ​សុ​វតិ្ថ​ភាពប្រជាជន​យើង​៕ ដោយ ៖ កូឡាប​

spot_img
×