Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ជួប​ជាមួយ​គណៈប្រតិភូ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន មុន​សមយុទ្ធ​នាគ​មាស​

spot_img

​ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អគ្គបញ្ជាការដ្ឋាន លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ទទួល​ជួប​សំណេះ​សំណាល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​បើក​វគ្គ​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង (Feng Xiang) នាយរង​សេនាធិការ​កងទ័ពជើងគោក តំបន់​យោធភូមិ​ភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ជា​ច្រើន​រូប ដែល​ជា​តំណាង​មកពី​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​, ជើង​ទឹក​, ជើង​អាកាស និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​នាយក​ទីចាត់ការ​មួយចំនួន ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សូម​ជម្រាប​ជូន​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ដែល​ជា​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ លើ​កិច្ចការ​មនុស្សធម៌ សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេរវកម្ម និង​រក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ នឹង​ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សូមបញ្ជាក់​ថា កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នឹង​បើក “​លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩” រយៈពេល ២៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេជោ​សែន​ជុំ​គីរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។ នេះ​គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​៣ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ឆ្នាំ​២០១៩ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេ​វរ​កម្ម ការរក្សា​សន្តិភាព ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ ក្នុង​មួយ​ឆ្នាំ​ម្តងៗ និង​គ្រប់​ប្រភេទ​ទ័ព ស្របតាម​កិច្ច​សហ​ប្រតិ​បត្តិកា​ររ​បស់​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ​។ លំ​ហាត់​នេះ ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ជា​​ពិសេស​​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការអនុវត្ត​ន៍ន​យោ​បាយ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) លើ​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ​។​

​ពិធី​បើក​លំ​ហា​ត់ នាគ​មាស ឆ្នាំ​២០១៩ នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​ពិធី​បិទ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​លំ​ហាត់​ហ្វឹកហ្វឺន​នេះ មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុងនោះ​មាន​៖ កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន ៣៨២​នាក់ កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ ចំនួន​១៦៨៥​នាក់​។​

​ក្នុង​លំ​ហាត់​នាគ​មាស​នេះ មាន​ការហ្វឹកហាត់​ក្នុង​ទីបញ្ជាការ និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន ដូច​ជា​ការប្រឆាំង​ភេ​វរ​កម្ម ការរំដោះ​ចំណាប់ខ្មាំង ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ការបំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​។​

​អាវុធ​យុទ្ធភ័ណ្ឌ សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន​ដូចជា​៖ រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ ឧទ្ធម្ភាចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស ជាដើម​៕ ​ដោយ ​៖​ កូឡាប​

   

spot_img
×