Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​. បន្ទោសមក​ពី​បច្ចេកទេស​កំព្យូទ័រ​ហ្នឹង ទើបបាន​ជា​បូកលេខ​ខុស ធ្វើ​ឲ្យ​ខ្មាស​គេ​ពេញ​ម៉ា​នគរ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​សេចក្តី​កែតម្រូវ​សេចក្តីប្រកាស​ព័ត៌មាន លេខ ០១៧ ដែល​បូក លេខ​ខុស លើ​ចំនួន​សរុប​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ ។​

​គ​.​ជ​.​ប​. បញ្ជាក់ថា “​មក​ការ​បូក​សរុប​ចំនួន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត មាន​លក្ខណៈ​ខុស​បច្ចេក​ទេស​។ គណបក្ស​ឆន្ទៈ​ខ្មែរ គ​.​ជ​.​ប​. បាន​បូក​ចំនួន​សរុប 106+106 ស្រាប់តែ​ចេញ​លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល​គឺ 1212 ទៅវិញ ប៉ុន្តែ​បាន​កែ​មករក​ភាពត្រឹមត្រូវ​វិញ គឺ 106+106=212​។​

​សូមបញ្ជាក់​ថា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​១១ មីនា ២០១៩ បាន​ថ្លែងថា ទុកចិត្ត​ម្តេច​កើត បើ​ការងារ​ខ្ជីខ្ជារ​យ៉ាងៗ នឹង​នោះ​។ លោក​បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​បែបនេះ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​៤ នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដោយ​ក្នុង​នោះ បញ្ជី​ឈ្មោះ​លេខ​រៀង​ទី​៦ របស់​គណបក្ស​ឆន្ទៈ​ខ្មែរ គ​.​ជ​.​ប​. បាន​បូក​ចំនួន​សរុប 106+106 ស្រាប់តែ​ចេញ​លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល​គឺ 1212 ទៅវិញ ។​

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា របៀប​គ​.​ជ​.​ប​.​បូកលេខ 106+106= 1212​។ របៀប​គិត​លេខ​ថ្មី​របស់ គ​.​ជ​.​ប​. សូម​បងប្អូន​ជ្រាប !
​ឲ្យគេ​ទុកចិត្ត​ម្តេចកើត បើ​ការងារ​ខ្ជីខ្ជារ​យ៉ាងៗ​នឹង​នោះ ហើយ​បូក​សន្លឹកឆ្នោ​តចឹង​ដែរនោះ គឺ​វា​មិន​វី​វរហើយ​ទេ​ក្នុងនាម​ជា​ស្ថាប័ន​កំណត់​ទូរលេខ​ផ្លូវការ គួរ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ដើម្បី​កុំ​អំពើ​អយុត្តិធម៌​កើតឡើង​មិន​ឈប់ឈរ ចាយ​លុយ​ច្រើន​ណាស់​សម្រាប់​គ​.​ជ​.​ប​.​នេះ តែ​ការងារ​វិញ គឺ​នឹកស្មាន​មិន​ដល់​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១​ខែ​មីនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថ្ងៃទី​៤ នៃ​ការចុះ បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដោយ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ការទទួល​ពាក្យ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គណៈកម្មាការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង​២៥​រាជធានី ខេត្ត ទទួលបាន​ពាក្យសុំ​ចុះបញ្ជី ៕ ដោយ ​៖ ​កូឡាប​

 

spot_img
×