Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យមាន​ការពង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឲ្យបាន​ល្អ​ប្រសើរ​

spot_img

​ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៩ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​ជា​ការឯកភាព​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​បាន​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២ និង​កងកំលាំងប្រដាប់អាវុធ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ពង្រឹង​សន្តិសុខ ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ជម្រុញ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។​

លោក​ឃួង ស្រេង​បាន​មានប្រសាសន៍​ឲ្យដឹងថា បញ្ហា​ការពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​គឺជា​រឿង​សំខាន់​មួយ​ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់ ឲ្យបាន​ខ្លាំងក្លា​ទៅ​តាម​ការ​ដាក់​ចេញ​របស់​ក្រសួង​មហាផ្ទៃ ទប់ស្កាត់ អំពើចោរកម្ម​ចោរលួច​ចោរប្លន់ ដោយ​ត្រូវ​ដាក់​កម្លាំង នៅ​តំបន់​ដែល​មាន​បញ្ហា​ស្មុកស្មាញ ហើយ​បញ្ហា​ការជួញដូរ​មនុស្ស ក៏​ត្រូវតែ​ពង្រឹង​និង​យកចិត្តទុកដាក់​ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​មកលើ​អាជ្ញាធរ​និង​សមត្ថកិច្ច​របស់​យើង​។​

លោក​បាន បញ្ជាក់ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ​គឺជា​ការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​យើងទាំងអស់គ្នា​ក្នុងនាម​ជា​អាណាព្យាបាល​របស់​ប្រជាព​រដ្ឋ​ត្រូវតែ​យកចិត្តទុកដាក់​រួមគ្នា​ដើម្បី ការងារ​នេះ​ឱ្យបាន​ល្អ​ប្រសើរ​ឡើង ទោះបី​ការងារ មួយចំនួន​យើង​អនុវត្ត​មិនទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ក្តី​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​សណ្ដាប់ធ្នាប់​ចរាច​រណ៍ លោក​ឃួង​ស្រេង ក៏​បាន​រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះ​ស្រាយ ដោយ​ត្រូវ​ចាត់​ក្រុមមន្ត្រី​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​តំបន់ ដែល​ងាយ​និង​មាន​ការកកស្ទះ​ចរាច​រណ៍ ដោយ​យើង​ដាក់​កម្លាំង​ដើម្បី​ដោះ​លើ​បញ្ហា​កកស្ទះ​ចរាច​រណ៍​នេះ ហើយ​បើ​នៅ​ខណ្ឌ​ណា​មាន​កម្លាំង​មិន​គ្រប់​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បីឲ្យ អាជ្ញាធរ​រាជធានី​ចាត់វិធានការ​បន្តទៀត​។ ជាមួយគ្នានេះ​ដែរ​យើង​នឹង​រៀបចំ​ផ្លូវ​មួយចំនួន​ទៅ​ជា​ផ្លូវ​ឯកទិស​ឲ្យបាន​ច្រើន​បំផុត ផ្តល់​លទ្ធភាព​ឲ្យ​រថយន្តក្រុ​ងដឹក​អ្នកដំណើរ​សាធារណៈ​អាច​ធ្វើ​ចរាចរណ៍​បាន​លឿន​បម្រើ​ទៅតាម​ការចង់បាន​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ហើយ​ចំពោះ​ការសង់​រូប​បុណ្យ រោងការ​នៅលើ​ផ្លូវ​សាធារណៈ​គឺ​អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​ធ្វើការ​ណែនាំ​ដាច់ខាត មិនឲ្យ​ពួកគាត់​សាងសង់រោង​នៅលើ​ទ្រូងផ្លូវ​បិទ​ការធ្វើច​រាចរ​ណ៍​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​លោក​ឃួង​ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​ក៏​ដល់ពេល​ដែល​យើង​ត្រូវ​វះ​យក​សាច់​ស្អុយ​ចេញ គឺ​មិនឲ្យ​មាន​ការ​យក​លុយ​ក្រៅច្បាប់​កំណត់​​នោះទេ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឃួង​ស្រេង ក៏​បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការបង្ការ​គ្រោះ​អគ្គិភ័យ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខណៈដែល អាកាសធាតុ​ពេលនេះ​មានការ​ប្រែប្រួល​និង​ក្តៅ​ខ្លាំង ហើយ​នៅ​តំបន់​មួយចំនួន​ក៏​ទទួលរង​នូវ​ការឆាបឆេះ​ដោយ​អគ្គីភ័យ​ដែរនោះ​៕ ដោយ ៖ កូឡាប​

spot_img
×