Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុម​ការងារ​ចុះ​សិក្សា​ស្វែង​យល់​វិស័យ​អប់រំ យុវជន វប្បធម៌ ទេសចរណ៍ នៅ​ខេត្ត​ស្ទឹងត្រែង​

spot_img

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណ​:​កម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ចុះ​បំពេញ​បេសកកម្ម​សិក្សា ស្វែងយល់ វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម​នានា​របស់​អាជ្ញាធរ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​គណៈកម្មកា​រ នៅ​ខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នេះ ប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ដែល​ទទួលបន្ទុក​ការងារ​អប់រំ វប្បធម៌ ទេសចរណ៍ ជា​ដើម​នោះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ុម សារឿ​ន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្ទឹងត្រែង​។ នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ដែល​ជា​ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផងដែរ​។​

​លោក ម៉ុម សារឿ​ន បាន​ធ្វើ​របាយការណ៍​ដោយ​សង្ខេប​ពី​ការអភិវឌ្ឍ​នានា​នៅក្នុង​ខេត្ត និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ខេត្ត​បាន​ជួបប្រទះ​។ ក្នុង​វិស័យ​អប់រំ​ខេត្ត​ស្ទឹងត្រែង​បាន​ជួប​បញ្ហា​ខ្វះ​គ្រូ​បង្រៀន​។ ប៉ុន្តែ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រដ្ឋាភិបាល អគារសិក្សា​នៅក្នុង​ខេត្ត​មាន​គ្រប់ គ្រាន់​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តល់​អគារសិក្សា​គ្រប់​ក្រុង ស្រុក​របស់​ខេត្ត ដែល​សរុប​មាន​ចំនួន​៣៤​កន្លែង ស្មើនឹង​៥៣​អគារ មាន​២៩៣​បន្ទប់​។ ចំពោះ​វិស័យ​វប្បធម៌ ធម្មការ កិច្ចការ​សាសនា និង​ទេសចរណ៍ បាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ តែ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​មន្ទីរជំនាញ ខិតខំ​ដោះស្រាយ​ដោយ​ប្រកាន់​គោលការណ៍​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​សាធារណៈ និង​សង្គម​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។​

​លោក ហ៊ុន ម៉ា​នី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជំនាញ​សម្រេចបាន​។ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បាន ស្តាប់ និង​ផ្តល់​យោបល់​ដល់​អាជ្ញាធរ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ខ្វះខាត និង​បញ្ហា​ប្រឈម​នោះ​។​លោក បាន​គូសបញ្ជាក់ថា ការជួបប្រជុំគ្នា​នេះ មាន​សារៈសំខាន់​ក្នុង​ការឆ្លើយតប​តម្រូវ​ការ​របស់​ពលរដ្ឋ​។ អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ដែល​មិន​អាច​ដោះស្រាយ​នៅ​ពេល​នេះ គណៈកម្មការ​អប់រំ យុវជន នៃ​រដ្ឋសភា នឹង​ពាំនាំ​ជូន​រដ្ឋាភិបាល​ដោះស្រាយ​តាមរយៈ​សម្តេច​ប្រធានរដ្ឋសភា​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×