Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ព្រមាន​អាល្លឺម៉ង់​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​របស់ Huawei នឹង​ជួប​បញ្ហា​

spot_img

​សហរដ្ឋ​អា​មេ​រិច​បាន​ប្រាប់​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់ថា ខ្លួន​នឹង​កម្រិត​ការចែករំលែក​ពត៌មាន​ស៊ើបការណ៍​ជាមួយនឹង​ប្រទេស​ទាំងឡាយ​ណា​ដែល ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huawei ដើម្បី​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ចុងក្រោយ​របស់​ពួកគេ គឺ 5G​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អាល្លឺម៉ង់ លោក Richard Grenell បាន​ផ្ញើ​សំបុត្រ​ទៅកាន់​រដ្ឋាភិបាល អាល្លឺម៉ង់កាលពី​សប្តាហ៍​មុន ដោយ​បាន​ធ្វើ​ការព្រមាន​ក្នុង​ការកម្រិត​អាល្លឺម៉ង់​ពី​ការ​ចូល​ប្រើប្រាស់​ពត៌មាន​ស៊ើបការណ៍​អា​មេ​រិច ប្រសិន​ជា​ទីក្រុង​ប៊ែឡាំ​ង សម្រេចចិត្ត​ចេញ​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន Huawei​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​ដែល​យល់ច្បាស់​ពី​បញ្ហា​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាឡឺមំង​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន លោក Matthias Wehler បាន​ថ្លែងថា “​រដ្ឋមន្ត្រី​សហព័ន្ធ​កិច្ចការ​សេដ្ឋកិច្ច និង​ថាមពល បាន​ទទួល​សំបុត្រ​រួចហើយ ប៉ុន្តែ​មិនទាន់​មាន​ការអត្ថាធិប្បាយ​ពី​ភាគី​ពួកគេ​ទេ តែ​នឹង​មាន​ការឆ្លើយតប​យ៉ាង​លឿន​”​។​

​សូមបញ្ជាក់​ថា ការព្រមាន​របស់​អា​មេ​រិច​ចំពោះ​អាល្លឺម៉ង់ បាន​កើតឡើង​ក្រោយ​ពេល​ប្រទេស​អាល្លឺម៉ង់ បាន​ប្រកាស​នៅ​ថ្ងៃទី ៧ ខែ​មីនា​ថា ខ្លួន​មិន​មាន​ការហាមឃាត់​ក្រុមហ៊ុន​ណា​មួយ​ឡើយ​ក្នុង​ការដេញថ្លៃ​លើ​កុងត្រា​ប្រព័ន្ធ 5G​។​

​អា​មេ​រិច​បាន​ប្រាប់​ទៅ​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​ជាច្រើន​ថា បើ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អា​មេ​រិច ពួកគេ​ត្រូវ​បោះបង់​ការប្រើប្រាស់​បច្ចេក​វិទ្យា​របស់ ក្រុមហ៊ុន Huawei ចោល ដោយ​លើកឡើង​ថា​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ពួកគេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC

spot_img
×