Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ក្រុងភ្នំពេញ​បញ្ជូន​ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​ ២០១៩​ នេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​អ្នកឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក មក​តុលាការ ដើម្បី​សាកសួរ​ករណី​គ្រឿងញៀន​ជាង​ ៥០ ​គីឡូក្រាម ។​

​សូមបញ្ជាក់​ថា អ្នកឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ ​២០១៩ តាម​ដីកា​របស់​តុលាការ បន្ទាប់​ពី​មានប្រតិកម្ម​យ៉ាងខ្លាំង ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ង​៣០០​នាក់ និង គ្រឿងញៀន​ជាង​៥០​គីឡូក្រាម ។​

​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ចែងថា​ “អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ។​”

​ខណៈ​នេះ តុលាការ​កំពុង​សាកសួរ​ឧកញ៉ា គិត ធាង នៅឡើយ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×