Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​មនុស្ស​ស្រី​ម្នាក់ អាក្រាតកាយ ត្រូវគេ​សម្លាប់​យក​មក​ចោល​នៅ ក្បែរ​ចិញ្ចើម​ផ្លូវ សង្ស័យ​រំលោភ​សម្លាប់​

spot_img

​កោះកុង​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា​ នៅវេលា​ម៉ោង ៧​ ព្រឹក ថ្ងៃទី ១២ មីនា ២០១៩ មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​​​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ បាន​ប្រទះឃេីញ​សាកសព​មនុស្ស​ស្រី មិន​ស្គាស់​អត្តសញ្ញាណ មាន​សភាព​ហេីម​ស្អុយ​រលួយ នៅ​ចំណុច​ចំការ​ស្វាយ ក្បែរ​ចិញ្ចេីមផ្លូវ សាយ ភូថ​ង ស្ថិតនៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង ក៏​មក​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​ស្នងការ​នគរបាល​ខេត្ត​កោះកុង បាន​បន្ថែមថា ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំ​ជំនាញ​នៃ​អធិការដ្ឋាន សហការ​ជាមួយ ក្រុម​គ្រូ​ទេព្យ​មណ្ឌល​សុខភាព​អណ្ដូងទឹក ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើ​កោសល្យវិច្ច័​សព ។​

​ក្រោយ​ត្រួតពិនិត្យ​រួច​បាន​បញ្ជាក់ឃើញ​ថា សាកសព​មាន​ស្នាម​ធ្លាយ​ត្រង់​ចុង​ដង្ហេី​ម ស្លៀក​តែ​លី​អូ ពណ៌​ខ្មៅ អត់​ពាក់​អាវ មាន​អាវ​ក្នុង​ពណ៌​ខ្មៅ​ប្រលាក់​ឈាម លើ​ចិញ្ចេីមថ្នល់ ក្បែរ​សាកសព ត្រូវបាន​គេ​ដឹក​មក​ទំលាក់​ចោល សណ្ឋាន​ភាព​សាកសព​ស្លាប់​ប្រហែល ៥ ទៅ ៦ ថ្ងៃ មុខមាត់​ហេីម​រលួយ​មើល​មិនស្គាល់​។​

​ករណីនេះ កម្លាំង​ជំនាញ​យើង​កំពុង​ស្រាវជ្រាវ ៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×