Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​គ្រួសារ​ខ្លា​ចូល​ក្នុង​រថយន្ត​ជិះឡាន​ទំនើប ដើរ​គយគន់​ទេសភាព​

spot_img

​គ្រួសារ​ខ្លា​ទាំងមូល​បាន​ចូល​ក្នុង​រថយន្ត​ទំនើប​ជា​បន្តបន្ទាប់ ខណៈពេល​ដែល​អ្នក​បើក​បរ​កំពុង​អង្គុយ​ក្នុង​រថយន្ត​។​

​ខ្សែ​វីដេអូ​មួយ​ដែល​ទើប​ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​បង្ហាញឲ្យឃើញ​គ្រួសារ​ខ្លា​មួយក្រុ​មបាន​លូន​ចូល​ក្នុង​រថយន្ត Roll-Royce Phantom ខណៈពេល​ដែល​អ្នក​បើក​បរ​អង្គុយ​ខាងក្នុង​ជាស្រេច​។​

​តាម Daily Mail តាមពិតទៅ​អ្នកបើកបរ​រថយន្ត​នេះ គឺជា​សេដ្ឋី​ម្នាក់​ដែល​ស្រឡាញ់​សត្វ ហើយ​គាត់​បាន​ចិញ្ចឹម​ប្រភេទ​សត្វ​ជាច្រើន ក្នុងនោះ​មាន​ខ្លា​។ ខ្សែ​វីដេអូ​ដែល​បង្ហោះ​ក្នុង Intragram របស់ Michael Zaretsky បាន​បង្ហាញ​ពី​ទិដ្ឋភាព​គាត់​ចត​រថយន្ត​ក្នុង​ទីលាន​ក្នុងផ្ទះ​។ បន្ទាប់​មក​ខ្លា​មួយ​បាន​ចូល​តាម​បង្អួច​ត្រង់​កន្លែង​គាត់​កំពុង​អង្គុយ​រំលង​ផុត​ពី​មុខ​គាត់ រួច​លូន​ចូល​កៅអី​ខាងក្រោយ​។​

​បន្ទាប់​មក​ទ្វារ​ខាងក្រោយ​របស់​រថយន្ត​ក៏​ត្រូវ​បាន​បើក​ចេញ​ដើម្បី​ឲ្យ​កូន​ខ្លា​តូច​ពីរ​ក្បាល​ទៀត លូន​ចូល​ក្នុង​រថយន្ត​។ ចុង​ក្រោយ​ស្សា Zaretsky បាន​ជូន​គ្រួសារ​ខ្លា​ទៅ​ដើរលេង​គយគន់​ទេសភាព​មួយ​ជុំ​។​

​តាម​ព័ត៌មាន​លើ​ឆា​ណែ​ល Youtube របស់ Zaretsky ឲ្យដឹងថា គាត់​ជា​អ្នក​ជួយ​សង្គ្រោះ ចិញ្ចឹម​ថែទាំ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​ត្រូវគេ​បោះបង់ចោល​តាម​ព្រៃ​។ គេ​បាន​ដឹងថា គាត់​ជា​អ្នក​ហ្វឹកហ្វឺន​តោ និង​ខ្លា​អស់​ពេល ១៧​ឆ្នាំ​មកហើយ​៕ សូ​យ​ន​

spot_img
×