Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លោះប្រកែក​គ្នា​ក្នុង​វង់​ផឹកស៊ី យក​កាំបិ​យក​កាំបិត​កាប់​ទៅលើ​មិត្តភក្តិ​ស្លាប់​នៅនឹងកន្លែង , សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​

spot_img

​ពោធិ៍សាត់ ៖ សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ បន្ទាប់​ពី បុរស​ម្នាក់ ឈ្លោះប្រកែក​គ្នា​ក្នុង​វង់​ផឹកស៊ី យក​កាំបិ​យក​កាំបិត​កាប់​ទៅលើ​មិត្តភក្តិ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ស្ថិត​នៅ​ចំណុច​វាល​ស្បូវ ស្ថិតក្នុង​ភូមិប្រ​ម៉ោយ ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​៤៩​នាទី ។​

​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក ធាង ឡេង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ឹម វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ចាន់ ពិនិត្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ តាម​ការ​ស្រាវ ជ្រាវ​របស់​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ បាន​អះអាង​ថា ករណី​ឃាតកម្ម​នេះ បណ្តាល​មក​ពី​ជនសង្ស័យ​ឈ្មោះ អ៊ឹម វុទ្ធី ជា​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លួន​ទើប​បង្ក​ឲ្យមាន​អំពើហិង្សា​ក្លាយ​ជា​ឃាតកម្ម​នេះ​កើតឡើង​តែ​ម្តង ។​

លោក​អធិការ បាន​បន្ត​ប្រាប់ឲ្យដឹង​ថា មុនពេល​កើត​ជនសង្ស័យ​និង​ជនរងគ្រោះ បាន​នាំគ្នា​ផឹកស៊ី​ជាមួយគ្នា លុះ​ស្រវឹង​រៀងៗខ្លួន ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ទំនងជា​ជនសង្ស័យ​ឈ្មោះ អ៊ឹម វុទ្ធី ប្រច័ណ្ឌ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ចាន់ ពិនិត្យ ទៅលើ​ប្រពន្ធ​របស់​ខ្លួន ក៏​ស្ទុះ​ទៅ​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​០៣​កាំបិត បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ ចំពោះ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ប្រគល់ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×