Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របូតដៃរមៀលធ្លាក់ទង្គិចនឹងថ្ម​ជញ្ជាំង​ភ្នំ​កម្ពស់ 40 m ​ប៉ុណ្ណឹងហើយ តែ​បុរស​ក្លា​ហាន​រូប​នេះ​ហាក់​ធ្វើ​ពុំ​ឈឺ​នឹង​របួស​ឈាម​ពេញ​ខ្លួន និង​​សូម្បី​​សុំ​​បារី​​ជក់​​យ៉ាង​​ព្រងើយ (​វីដេអូ​)

spot_img

​​នេះ​ជាហេតុ​ការណ៍​មហា​ស្លុតរន្ធត់ និង​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ នៅពេល​បុរស​វ័យក្មេង​ម្នាក់​អាច​នៅមាន​ស្មារតី​ធម្មតា និង​សូម្បី​សុំ​ទាមទារ​ជក់បារី​១​ដើម​សិន​ទៀតផង បន្ទាប់ពី​ក្លាហាន​ព្យាយាម​ឡើងលើ​កំពូលភ្នំ​តាម​ជញ្ជាំង​ថ្ម ប៉ុន្តែ ទីបំផុត បាន​របូតដៃ​រមៀល​ធ្លាក់​ចុះដី​ពី​ក្នុង​រយៈកម្ពស់ ៤០ ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ កាលពី​ថ្ងៃទី​១០ មីនា ។​

​វីដេអូ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នា​ក់មាន​អាយុ​ជាង ២០ ឆ្នាំ បាន​កំពុង​ព្យាយាម​ឡើង​តាម​ជញ្ជាំង​ថ្មភ្នំ ដោយ​ពុំមាន​ឧបករណ៍​សុវត្ថិភាព​ការពារ​ណាមួយ​នោះទេ ។ ប៉ុន្តែ នៅពេល​ឡើងដល់​ចុង​នៃ​កំពូលភ្នំ​ទៅហើយ ស្រាប់តែ «​អស់ដៃ​» តោង​លែង​ជាប់​របូត​ធ្លាក់​រមៀល​រាប់សិប​ជុំ ទង្គិច​នឹង​ផ្ទាំង​ថ្ម​ដ៏​ស្រួចៗ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ស្រែកស្ទើរ​​គាំងបេះដូង​តែម្តង ។​

​ទោះយ៉ាងណា ពេល​ធ្លាក់​មកដល់​ដី បុរស​នេះ​នៅតែមាន​ស្មារតី​ធម្មតា និង​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​ត្រង់​ថា​បុរស​រូបនេះ​នៅបាន​សុំ​បារី​គេ​ជក់​យ៉ាង​ព្រងើយ​ហាក់ដូច​គ្មាន​រឿង​អ្វី​កើតឡើង បើទោះបី​មាន​ឈាម​គ្របដណ្តប់​តាំងពី​ក្បាល ដៃ ជើង​របស់គាត់​យ៉ាងណាក៏ដោយ ។​

​តែ​យ៉ាងណាក៏ដោយ បន្ទាប់​ក្រោយមក ក្រុម​ភ្ញៀវ​ទេសចរ​ដែល​ពោរពេញ​ដោយ​ក្តី​រន្ធត់ ក៏បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដើម្បី​ដឹក​គាត់​ទៅ​ព្យាបាល​របួស​នៅ​ឯង​មន្ទីរពេទ្យ​ផងដែរ ៕ រក្សា​

spot_img
×