Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប អនុប្រធាន​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Norio Yamaguchi អនុប្រធាន​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន​។​

​លោក Norio បាន​គោរព​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា បើ​ប្រៀបធៀប​កាលពី​៣​ឆ្នាំមុន និង​ពេល​នេះ​ដែល​លោក​បាន​មក​ឃើញ​ប្រទេស​កម្ពុជា​គឺ​បាន​ឃើញ​ច្បាស់​ពី​ការផ្លាស់ប្ដូរ និង​អភិវឌ្ឍន៍​វី​ក​ចម្រើន​ជា​វិជ្ជមាន​យ៉ាង​ឆាប់រហ័ស​។ លោក Norio សប្បាយ​រីករាយ​ចំពោះ​ចំណង​សហប្រតិបត្តិការ​កាន់តែ​រីកលូតលាស់​ក្នុង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​ជប៉ុន​។ កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ប្រតិភូ​លោក ក៏បាន​ជួប​សភាពាណិជ្ជកម្ម​កម្ពុ​ជា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​វិនិយោឡ​នៅក្នុង​ប្រទេស​។ ក្រុម​ពាណិជ្ជក​រទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ផ្ញើ​សេចក្តី​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាមរយៈ​លោក ណា​រ្យូ ជូន​ចំពោះ សម្តេច​តេជោ ដែល​បាន​ចាត់វិធានការ​សម្រួល​ដល់​ការ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​នានា​ដោយ​បាន​លុបបំបាត់​កាំកុងត្រូល ដែល​ធ្វើអោយមាន​ភាព​ងាយ​ស្រួល​និង​កាត់បន្ថយ​បាន​ការចំណាយ​ច្រើន​។ ចំណាត់ការ​របស់​សម្តេច​ប្រមុខ​ដឹកនាំ បានធ្វើអោយ​ពាណិជ្ជករ​ជប៉ុន​រីករាយ​ស្វាគមន៍ និង​កក់ក្តៅ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក Nario ដែល​បាន​ដឹកនាំ​អ្នកវិនិយោគ​ជប៉ុន​មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​វិនិយោគ ជាពិសេស​ផ្នែក​វិនិយោគ​កម្រិត​តូច និង​កម្រិត​មធ្យម ដែល​កំពុង​ចាប់អារម្មណ៍​ពី​ភាគី​ជប៉ុន ទន្ទឹម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ជប៉ុន​កំពុង​នៅ​ហ្នឹង​ស្ងៀម ដែល​នេះ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក Nario បាន​សុំ​ការណែនាំ​ដោយ​ផ្ទាល់​ពី សម្ដេច​តេជោ ផង​ដែរ​មុន​នឹង​ចាប់ផ្តើម​វេទិកាសាធារណៈ​រាជរដ្ឋាភិបាល និង​ឯកជន នៅ​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន លោក Nario និង​គណៈប្រតិភូ​ទាំងអស់​ថា ជា​ការពិត​ណាស់​អទិភាព​របស់​កម្ពុជា​គឺ​នៅ​ដដែល​ទេ ប៉ុន្តែ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​គឺ​ជា​អាទិភាព​ចម្បង អ្វី​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅពេលនេះ​គឺ​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កំណើន​បន្ត​កើន​ឡើង​ជាង ៧% ។ ទន្ទឹមនឹងនេះ តាមរយៈ​ការខិតខំ​ប្រឹប្រែងរ​ប​ស់​រាជរដ្ឋាភិបាល គឺ​បាន​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កម្មករ ជាមួយគ្នា​នេះ​ទៀត រាជរដ្ឋាភិបាល កំពុងតែ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យមាន​ការប្រកួតប្រជែង ពិសេស​តាមរយៈ​ការធ្វើកំណែទម្រង់​និង​គោរព​តាម​បាវចនា​របស់​រាជរដ្ឋាភិបាល​គឺ កែទម្រង់​ផ្ទៃក្នុង និង​ពង្រឹង​ទំនាក់ទំនង​ខាង​ក្រៅ ជាមួយ​អភិក្រម​ទាំង​៥ ជាមួយនឹង​កំណែទម្រង់​សេដ្ឋកិច្ច សម្អាត​បញ្ហា​ទាំងឡាយ​ដើម្បី ដែល​ផ្តល់​ភាពអនុគ្រោះ​ច្រើន ដែល​ជា​ប្រយោជន៍​ម្រាប់​អ្នកវិនិយោគនៅ​កម្ពុជា​។

​ចំពោះ​ស្ថានភាព EBA គឺ​សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ភាគី​ជប៉ុន​ថា ទោះបី​កម្ពុជា​មាន ឬ​គ្មាន EBA គឺ​កម្ពុជា​ត្រូវតែ​ខិតខំ​ពង្រឹង​សេដ្ឋកិច្ច តាមរយៈ​បន្ត​បើក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​អោយ​កាន់តែច្រើន​។ ទោះបី​យើង​នៅមាន EBA ពេលនេះ តែ​ពេល​ក្រោយ​ក៏​គង់តែ​នឹង​បាត់​ទៅ​វិញ​ដែរ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ចេះរ​ស់​ដោយ​ដង្ហើម​ខ្លួនឯង​អោយ​ខាន​តែ​បាន​។ កម្ពុជា​មិន​យក​ប្រទេស​សមាជិក​អ៊ឺរ៉ុប​ណាមួយ​ជា​សត្រូវ​ទេ ប៉ុន្តែ​នៅតែ​ជា​មិត្ត​ល្អ មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ និង​ចាត់ទុកជា​ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា​។ នៅ​ឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជា​មាន​មោទនៈភាព ក្នុង​រៀបចំ​វេទិកា​ប្រជុំ​កំពូល​ដ៏​ធំ​មួយ​អាស៊ី​អ៊ឺរ៉ុប -The Asia-Europe Meeting (ASEM) ដែល​ប្រទេស​ជា​សមាជិក​អ៊ឺរ៉ុប​ទាំងអស់​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ទៀត​ផង​។​

​កំណែទម្រង់​សេដ្ឋកិច្ច និង​ការចាប់ផ្តើម​អនុវត្តន៍​អភិក្រម​ទី ៥ គឺ​កំពុង​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​អ្នកវិនិយោគគិន និង​ពាណិជ្ជករ ក្នុង​ការកាត់បន្ថយ​នូវ​ការចំណាយ ដែល​មាន​រួមទាំង​ចំណាយ​លើ​តុ និង​ចំណាយ​ក្រោម​តុ ជាដើម​ដូចជា ១)​ការបញ្ចុះ​តម្លៃ​អគ្គិសនី​, ២)​ការដក​តួនាទី​កាំ​កុងត្រូ​ចេញ​ពី​ច្រក​ព្រំដែន​, និង​៣)​ការរំលាយចោល​អង្គភាព​កាំសាប ដែល​មាន​អាយុកាល​៤០​ឆ្នាំ​មកហើយ​។ សម្តេច​តេជោ កំពុង​ពិនិត្យ​ទៅលើ​បញ្ហា​ស្កែន​ទំនិញ (SCAN) ព្រោះ​ថា​បាន​ស៊ី​ពេល​វេលា​យូរ​ដែល​ធ្វើអោយប៉ះពាល់​ដល់​ពេលវេលា នៃ​ការនាំ​ទំនិញ​ចេញ​ចូល​។ សម្តេច​តេជោ បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​រួចហើយ ចំពោះ​ទំនិញ​ចូល​កម្ពុជា​គឺ​មិន​ចាំបាច់​ត្រូវ​អោយ ស្កែន ទេ ហើយ​ចំពោះ​ទំនិញ​ដែល​ចេញ​ទៅ​ក្រៅប្រទេស គឺ​ស្កែន​ទៅ​លើ​តែ​ប្រទេស​ណា​ដែល​តម្រូវ​អោយ ស្កែន បើ​មិន​តម្រូវការ​ទេ គឺ​មិន​ចាំបាច់​ឡើយ ព្រោះ​វា​បង្ក​អោយ​មានកា​លំបាក​យឺតយ៉ាវ​និង​ខាតបង់​ពេលវេលា​លុយកាក់​របស់​របស់​ក្រុមហ៊ុន​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ជម្រាប​ដល់​ប្រតិភូ​ជប៉ុន​ថា ពេលនេះ សម្តេច​តេជោ កំពុង​ចាប់ផ្តើម​អនុវត្ត​អភិក្រម​ទី​៥ ហើយ គឺ វះកាត់​ចេញ គឺ​កុំ​អោយ​មន្ត្រី​អាក្រក់​ទាំងនោះ​នៅ​ជាមួយ​យើង បន្ត​ប្រព្រឹត្តិ​សកម្មភាព​ខុសច្បាប់​តទៅ​ទៀត​។ ប្រទេស​យើង គឺ​មិន​ត្រូវ​បំពាន​ដោយ​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ ដែល​បំពាន​ល្មើស​ច្បាប់​នោះ​ដែរ​។​

​លោក Mario និង​ប្រគណៈតិ​ភូ​ទាំងមូល បាន​ថ្លែអំណរគុណ និង ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ស្នើសុំ​ឱ្យ​សម្ដេច​តេជោ មេត្តា​ជម្រាបជូន​អ្នកវិនិយោគ​ទាំងអស់​នៅ​ថ្ងៃទី ​២៩ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​នេះ​នៅក្នុង​វេទិកាសាធារណៈ​រាជ​រដ្ឋបាល និង​ឯកជន ហើយក៏​បាន​គោរព សុំឲ្យ​សម្តេច​តេ​ជោ ជម្រាប​ជូន​ដល់​ប្រតិភូ​វិនិយោគិន​ជប៉ុន នៅពេលដែល សម្តេច​តេជោ អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​នៅ​ទីនោះ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​ពី​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ធ្វើ ក្នុង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×