Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​បិទ​មិនឲ្យ​មាន​ការហោះហើរ​យន្តហោះ​ប្រភេទ Boeing 737 Max ក្រោយ​មាន​ការ​ធ្លាក់​នៅ​អេត្យូ​ពី​

spot_img

​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល សិង្ហ​បុរី បាន​ធ្វើ​ការផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការហោះហើរ​របស់​យន្តហោះ​ប្រភេទ Boeing 737 Max នៅក្នុង​ដែនអាកាស​របស់ខ្លួន​។​

​ការសម្រេច​បិទ​ការហោះហើរ​របស់​យន្តហោះ​ម៉ូត​នោះ ក្រោយពេល​មាន​ការធ្លាក់​យន្តហោះ​នៅ​ប្រទេស​​អេត្យូ​ពីកាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ​បណ្តាលឲ្យ​មនុស្ស​ចំនួន ១៥៧​នាក់​ស្លាប់​បាត់បង់​ជីវិត​។​

​វា​គឺជា​ការធ្លាក់​របស់​យន្ត​ហោះ​ប្រភេទ Boeing 737 Max លើក​ទី ២​ក្នុង​រយៈពេល​ត្រឹម ៥​ខែ​ប៉ុណ្ណោះ​។​

​ព្រលានយន្តហោះ Changi របស់​សិង្ហ​បុរី​គឺជា​ព្រលានយន្តហោះ​ដែល​មាន​ភាព​មមាញឹក​បំផុត​ទី ៦​ក្នុង​ពិភពលោក និង​ជា​កន្លែង​ដែល​មាន​ការហោះហើរ​ច្រើន​ពី​អាស៊ី​ទៅ​អ៊ឺរ៉ុប និង​សហរដ្ឋ​អា​មេ​រិច​។​

​និយតក​រ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទូទាំង​ពិភពលោក​បាន​បញ្ជា​ឲ្យមាន​ការផ្អាក​ប្រតិបត្តិកា​ររបស់​យន្ត​ហោះ​ម៉ូត​នោះ ដោយសារ​មាន​ការធ្លាក់​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ការផ្អាក​របស់​សិង្ហ​បុរី​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង ១៤ ថ្ងៃនេះ ម៉ោង​នៅ​សិង្ហ​បុរី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×