Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ បន្ត​ភាពជា​ដៃគូ ជាមួយ​កម្ពុជា​លើ​លើ​វិស័យ​សកម្មភាព​មីន​

spot_img

​អាជ្ញាធរ​មីន ​៖ អាល្លឺម៉ង់ បានសម្រេច​បន្ត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយនឹង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាពិសេស​លើ​វិស័យ​សកម្មភាព​មីន​។​

​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៩ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ingo Karsten ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​មីន លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន​មានប្រសាសន៍ថា អាល្លឺម៉ង់​បាន​ជួយ​ដល់​ការដោះមីន នៅ​កម្ពុជា​ជា​យូរ​មកហើយ​តាមរយះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ហើយ​បច្ចុប្បន្ននេះ​បាន​នឹង​កំពុង​បន្ត​ជួយ​ដោះមីន​តាមរយះ​អង្គការ HALO Trust ចាប់តាំងពី​ឆ្នាំ ២០១៦ ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្លាំង​បោសសម្អាត​មីន​ចំនួន ៥៥ ក្រុម និង​ក្រុម Survey EOD ចំនួន ២​ក្រុម ស្មើនឹង​បុគ្គលិក​ចំនួន ៤០០​នាក់​។ ជា​លទ្ធផល​ការគាំទ្រ​របស់​អាល្លឺម៉ង់​សម្រេច​បានការ​បោសសម្អាត​មីន​ក្នុង​ផ្ទៃដី​ជាង ៦​លាន​ម៉ែត្រការ៉េ កាត់បន្ថយ​ផ្ទៃដី​គម្រាម​បាន​ជាង ៦​ម៉ឺន​ម៉ែត្រការ៉េ បាន​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស ២៩៩១​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១១៨ គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៣១៩២ គ្រាប់​។ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផល​ពី​ការ​បោសសម្អាត​មីន​ដោយផ្ទាល់​មាន​ជាង ៥​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ​ទទួលបាន​ការអប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន មាន​ចំនួន​ជាង ៤​ពាន់​នាក់​។​

​លោក Ingo Karsten បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្លាក់ចុះ​អត្រា​ជនរងគ្រោះ​ថ្នាក់ ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ជា​រៀងរាល់ឆ្នាំ និង​សញ្ញា​វិជ្ជមាន​នៃ​ការរីកចម្រើន ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក បាន​បន្តទៀតថា រដ្ឋាភិបាល និង​សភា​អាល្លឺម៉ង់ បានសម្រេច​បន្ត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយនឹង​បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាពិសេស​លើ​វិស័យ​សកម្មភាព​មីន​ផងដែរ ​៕ ​ដោយ​ ៖ កូ​ឡាប​

spot_img
×