Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ហក់​ឡើង កម្ដៅ ពី​៤០​ទៅ ៤២ អង្សា​សេ នៅ​តំបន់​មួយចំនួន ក្នុង​ខែមេសា និង​និង​ខែឧសភា​

spot_img

​ភ្នំពេញ ៖ ​សេចក្តីជូនដំណឹង ស្តីពី ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ​២០១៩​។​ នៅ​ថ្ងៃទី ១២​មីនា​នេះ ក្រសួង ធនធានទឹក និង​ឧតុនិយម បាន ចេញ​សេចក្តីជូនដំណឹង ពី​ការ​ហក់​ឡើងក​ម្តៅ ៤០​ទៅ ៤២ អង្សា​សេ នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ក្នុង​ខែមេសា និង​ខែឧសភា ខាងមុខ​។​

​យោងទៅតាម​ការ​ព្យាករ​ឧតុនិយម​អន្តរជាតិ តំបន់ និង​ឧតុនិយម​របស់​កម្ពុជា​យើង​ផ្ទាល់ និង​បន្ទាប់ពី​បាន​សង្កេត​តាមដាន​ទៅលើ​ស្ថានភាព​សីតុណ្ហភាព នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច មហាសមុទ្រ​ឥណ្ឌា និង​កម្រិត​សីតុណ្ហភាព​នៅលើ​សមុទ្រ​ចិន​ខាងត្បូង រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ ២០១៩ ដូចខាងក្រោម ៖

១- បាតុភូត El Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក និង​តំបន់​។ ដោយឡែក ចំពោះ​កម្ពុជា​របស់​យើង នៅក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ នេះ នឹង​បន្ត​ទទួលរង​ឥទ្ធិពល​បាតុភូត El Nino នេះ ក្នុង​កម្រិត ៦០ % និង ៤០ % ទៀត ទទួលរង ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល ( បាតុភូត​ដែល​នៅ​ចន្លោះ​រវាង El Nino និង La Nina )​។​

២- រដូវប្រាំង ៖ រដូវប្រាំង​នៅ​កម្ពុជា នឹង​បន្ត​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែឧសភា​។ ក​- សីតុណ្ហភាព ៖ សីតុណ្ហភាព​អតិបរមា​មធ្យម មាន​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ និង​ខ្ពស់ជាង​ឆ្នាំ ២០១៨​។ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស សីតុណ្ហភាព​អតិបរមា​មធ្យម​នឹង​ស្ថិតក្នុង​រង្វង់​ពី ៣៦-៣៨ °c​។ ប៉ុន្តែ នៅក្នុង​ខែមេសា និង​ខែឧសភា ធាតុអាកាស​នឹងមាន​ស​ភាព​ក្តៅ​ហួតហែង​ខ្លាំង ហើយ​នៅពេល​ខ្លះ សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើងដល់​៤០-៤២ °c ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​

​ខ​- ភ្លៀង​កក់ខែ ៖ ភ្លៀង​កក់ខែ​មាន​តិច ហើយ​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា​។​

៣- ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ ៖ – រដូវវស្សា អាច​នឹង​មកដល់​យឺត​ជាង​ធម្មតា ( រហូតដល់​សប្តាហ៍​ទី ៣ នៃ​ខែឧសភា ទើប​រដូវវស្សា​ចូលមក​ដល់ ) – នៅក្នុង​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​រាយប៉ាយ​មិនបាន​ល្អ – ធាតុអាកាស​ក្តៅ អាច​នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​មិថុនា​។​

៤- ទឹកភ្លៀង ៖ ចាប់ពី​ដើមខែ​មិថុនា ដល់​ពាក់កណ្តាល​ខែកក្កដា អាចមាន​ទឹកភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ តែ​រាយប៉ាយ​មិនបាន​ល្អ ។ ទឹកភ្លៀង​ប្រចាំឆ្នាំ ២០១៩ អាច​នឹងមាន​បរិមាណ​តិចជាង​មធ្យម​ភាគច្រើន​ឆ្នាំ​។​

៥- កូន​រដូវប្រាំង ៖ អាច​មានកូន​រដូវប្រាំង​កើតមានឡើង ចាប់ពី​ចុងខែ​កក្កដា ដល់​ដើម ខែសីហា ( មាន​រយៈពេល​ប្រមាណ​ពី ១៥-២០ ថ្ងៃ ) ។​

៦- បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ៖ អាចមាន​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា ( ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ )​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករណ៍ និង​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន បាន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សូម​អំពាវនាវ​ដល់​សាធារណជន សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ ៕ ដោយ​​៖ កូ​ឡាប​

 

spot_img
×