Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស​បុក​ម៉ូតូ​ក្រឡាប់​បះជើង ស្លាប់ម្នាក់ និង​របួសធ្ងន់​ ២​ នាក់​

spot_img

​ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ឡិច​ស៊ី​ស​បុក​ម៉ូតូ​ក្រឡាប់​បះជើង នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៦-២០៧ ស្ថិត​ត្រង់ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទ​១២ ខែមីនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ធុន​ហុងដា​១​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1V-3210 ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ZZ-4810 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បើក​បោះពួយ​យ៉ាង​លឿន បើក​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត ហើយ​វេរ​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ​ចំ​ពីមុខ​តែម្តង ហើយ​ត្រ​ឡាប់​រថយន្ត​ពីរ​បីរ​ត្រឡប់ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​អ្នកបើកបរ​រថយន្ត នោះឡើយ តែ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ និង​អ្នករួមដំណើរ​២​នាក់​ទៀត រងរបួស​ធ្ងន់ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​បឹង​ខ្នារ ចំពោះ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់ ។​

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ទី​១ ឈ្មោះ​លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​២​ឈ្មោះ​ជុំ អាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រីឯ​ជនរងគ្រោះ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់ រស់នៅ​ស្រុក​រុក្ខៈ​គិរី ខេត្តបាត់ដំបង​។​

​ចំពោះ​អ្នករងរបួស​២​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ សមត្ថកិច្ច​កំពុង​ធ្វើ​ស្រាវជ្រាវរ​កសាច់​ញ្ញាត និង​លំនៅដ្ឋាន​របស់​ពួកគាត់ ៕ ដោយ​:​កូ​ឡាប​

spot_img
×